Breaking News

កាត់ទោសអនុប្រធានបក្សភ្លើងទៀន ថាច់ សេដ្ឋា រឿងសែកស្អុយ៥សន្លឹក

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ល្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

សវនាការនេះដឹកនាំដោយលោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជំរះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ ។

លោកមេធាវី ជួង ជូងី ជាមេធាវីការពារក្ដីអោយលោកថាច់ សេដ្ឋា បានប្រាប់អ្នកការសែតនៅខាងក្រៅរបងតុលាការថា កូនក្ដីរបស់លោកបានបដិសេធថាមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការទេ និងស្នើអោយដើមបណ្ដឹងបង្ហាញភស្តុតាង ។

លោកមេធាវី បានបញ្ជាក់ថា ដូច្នេះចៅក្រមតុលាការបានសម្រេចលើកពេលសវនាការបន្តទៅថ្ងៃក្រោយដើម្បីទុកពេលវេលាអោយគូភាគីផ្ដល់ភស្តុតាងនិងឯកសារដែលពាក់ព័ន្ធក្នុងរឿងក្ដី ។

សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាល ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីកាបង្គាប់របស់ចៅក្រមតុលាការដោយចោទ ប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់ លុយចំនួនប្រាំសន្លឹក ហើយដែលត្រូវបានប្ដឹងដោយក្រុមហ៊ុន រិន ឆាយ ,ផ ប ស ។

នៅព្រឹកថ្ងៃពុធនេះផងដែរនៅខាងមុខអគារតុលាការ មានសមាជិកបក្សភ្លើងទៀនដែលមានភក្ដីភាពជាមួយលោកថាច់ សេដ្ឋា ប្រមាណ១០នាក់បានមកផ្ដល់ការលើកទឹកចិត្តដល់ជនជាប់ចោទ ៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *