Breaking News

រយៈពេល២ថ្ងៃ កម្លាំងចម្រុះ បង្ក្រាបបទល្មើសរបាំងសាច់អួន ៦កន្លែង និងរបាំងស្បៃមុង ៣១កន្លែង នៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី

កំពង់ឆ្នាំង៖ ទោះជាមានការបង្ក្រាបជាបន្តបន្ទាប់ ក៏បទល្មើសនេសាទនៅតែបន្តកើតមាន នេះគឺផ្តើមចេញពីជនខិល ខូចមួយចំនួន គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការវិនាសហិនហោច នៃមច្ឆជាតិឡើយ។

លោក លី ឡា នាយខណ្ឋរដ្ខបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយះពេល២ថ្ងៃ គឺថ្ងៃទី១៧,១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងចម្រុះបានចុះបង្ក្រាប ដោយបានធ្វើការរុះរើបំផ្លាញចោល របាំងសាច់អួន ចំនួន៦កន្លែង និងរបាំងស្បៃមុងចំនួន៣១កន្លែង នៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី។

លោកនាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា នៅថ្ងៃទី១៧ សីហា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំជលសា និងឃុំព្រៃគ្រី ដោយបានធ្វើការរុះរើបំផ្លាញចផល របាំងសាច់អួន៦កន្លែង ប្រវែង៦០០ម៉ែត្រ លូសាច់អួន៨គ្រឿង បង្គោល២៥០ដើម។ របាំងស្បៃមុង១៨កន្លែង ប្រវែង៧០០ម៉ែត្រ លូស្បៃមុង ១៨មាត់ បង្គោលចំនួន ៣០០ដើម និងចាក់លែងត្រីល្អិតៗ ចូលទៅក្នុងដែនទឹកធម្មជាតិវិញចំនួន ២៧០គីឡូក្រាម។

ដោយឡែកនៅថ្ងៃទី១៨ សីហា កម្លាំងសង្កាត់រដ្ឋបាលជលផល ជលគិរី សហការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិ សាស្ត្រឃុំពាមឆ្កោក ដោយបានរុះរើបំផ្លាញចោលរបាំងស្សៃមុង ១៣កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុង១៣មាត់ បង្គោល២០០ដើម និងចាក់លែងត្រីល្អិតៗ ចូលទៅក្មុងដែនទឹកធម្មជាតិវិញ ចំនួន ១៥០ គីឡូក្រាម។

លោក លី ឡា បានបញ្ជាក់ទៀតថា បទល្មើសនេសាទ ទោះជាបង្ក្រាបយ៉ាងណាក៏មិនអស់ដែរបើអ្នកប្រព្រឹត្តមិនបជ្ឈប់សកម្មភាព។ ក្នុងរយះពេលកន្លងទៅនេះ មន្ត្រីជំនាញ បានចុះល្បាត និងបង្ក្រាបជាប្រចាំ និងបានចុះទៅផ្សព្វផ្សាយច្បាប់ស្តីពីជលផលផល ជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានអ្នកលួចប្រព្រឹត្ត ដែលទាមទាឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចចុះបង្ក្រាបជាប្រចាំតែម្តង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *