Breaking News

ចាក់ធុងបាស់ច្រៀងខារ៉ាអូខារួមគ្នាម្នាក់០១បទ ដេញឱ្យទៅផ្ទះ តែមិនស្តាប់, យកពូថៅ កាប់ទៅលើជនរងគ្រោះចំកណ្តាលក្បាលបណ្ដាលឲ្យបែកហូរឈាម

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព “ អែស អរ អិន ” យើងដឹងនៅព្រឹកថ្ងៃទី២១ ខែ សីហាឆ្នាំ២០២៣នេះថា មានហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៥០នាទីស្ថឹតនៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា ជនរងគ្រោះ មានចំនួយ០១ នាក់ឈ្មោះ វឿន វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ,ជនរងគ្រោះត្រូវរបួសបែកក្បាល រស់នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។  

ចំណែកជនសង្ស័យមានចំនួន០១នាក់ ភេទប្រុស មានឈ្មោះ ម៉ាត សល់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត រស់នៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

ក្នុងនោះវត្ថុតាងចាប់យករួមមាន៖  

១-ពូថៅចំនួន០១ ដងឈើប្រវែង០៣តឹក ។

២-ទូរសព្ទម៉ាកOPPOA17 ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យ បានអង្គុយផឹកទឹកត្នោតជូរជាមួយបងប្អូនជីដូនមួយ មានគ្នា០៣នាក់នៅកន្លែងលក់គ្រឿងក្លែម០១កន្លែងចំណុចកើតហេតុខាងលើ អស់ប្រហែល០២លីត្រ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះត្រឡប់មកពីធ្វើការសំណង់ដោយជិះម៉ូតូឌុបគ្នា០២នាក់មិត្តភ័ក្ក ហើយក៏មានធុងបាស់(ស្ពីកឃ័រ)យកមកជាមួយផងដែរ រួចក៏បានចូលទៅផឹកទឹកត្នោតជូររួមគ្នាជាមួយនិងជនសង្ស័យតែម្តង ។ បន្ទាប់មកជនរងគ្រោះចាក់ធុងបាស់ច្រៀងខារ៉ាអូខារួមគ្នាម្នាក់០១បទ ពេលដល់វេនបងជីដូនមួយរបស់ជនសង្ស័យច្រៀង ស្រាប់តែជនសង្ស័យដេញឱ្យទៅផ្ទះ តែមិនស្តាប់ ពេលនោះជនសង្ស័យក៏បានធាក់ទៅលើបងជីដូនមួយដែលកំពុងច្រៀងមួយជើងក៏របូតក្បាលមេក្រូហ្វូនជ្រុះទៅដីបណ្តាលឱ្យបែក ។ 

ពេលនោះជនរងគ្រោះក៏និយាយស្តីឱ្យជនសង្ស័យថា ត្រូវតែទិញក្បាលមេក្រូហ្វូនសងខ្ញុំវិញមក ហើយជនសង្ស័យបាននិយាយតបវិញថាចាំទិញសង តែជនរងគ្រោះនូវតែបន្តនិយាយដដែលៗពេក ភ្លាមនោះជនសង្ស័យខឹង បានចុះពីលើគ្រែដើរទៅយកពូថៅនៅក្រោមកែបម៉ូតូរបស់ខ្លួនទុកសម្រាប់បោះស្នឹងគោមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកណ្តាលក្បាលបណ្ដាលឲ្យបែកហូរឈាមជាច្រើន ។ ហើយជនសង្ស័យក៏រត់គេចខ្លួនចូលផ្ទះអ្នកភូមិ​ បន្ទាប់មកក៏មានអ្នកជិតខាងជួយឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សំរោងលើ ។ 

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំ និងបន្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ។ចំណែកឯជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកពូថៅកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ចំពោះករណីនេះដែរ កម្លាំងផ្នែកជំនាញនៃអធិការនគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ សិរី នាគ

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *