Breaking News

លោក​ ផន​ រឹម​ ​៖​ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ​បានដំណើរការបើកសាកល្បងខ្សែរថ Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូរ​ នៅព្រឹកថ្ងៃទី២៤ កក្កដានេះ!

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ(Royal Railway Cambodia-RRC)​ បានដំណើរការបើកសាកល្បងខ្សែរថ Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង។

ដំណើរការសាកល្បងនេះ ក៏ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា ខ្សែរថសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មក។ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ(៣ជើងក្នុងមួយសប្តាហ៍)៕ដោយ៖ សិរី នាគ

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *