Breaking News

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំងឬបង្កភាពចលាចល រហូតកើតជាសង្គ្រាមឡើយ ខណៈទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា កម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរបង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ។

សម្តេចតេជោ បញ្ជាក់ថា ទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់ កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពនយោបាយដើម្បីអភិវឌ្ឍន៍ប្រទេសរយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដែលហៅកាត់ថា CLV DTA។

ក្នុងឱកាសថ្លែងសារពិសេសនេះ សម្តេចតេជោបានលើកឡើងថាហេតុអ្វីកម្ពុជាមិនអាចអនុវត្តច្បាប់របស់ខ្លួនបានខណៈប្រទេសមួយចំនួនអាចធ្វើបាន ដូច្នេះសម្តេចស្នើមិត្តបរទេសមួយចំនួនយល់អំពីកម្ពុជា។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពនយោបាយដើម្បីអភិវឌ្ឍន៍ប្រទេសរយៈពេលវែង ព្រមទាំងបានប្រកាសថាកម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរ បង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ។

សម្តេចតេជោ បញ្ជាក់ទៀតថា ទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់ ដូច្នេះមិនអាចលើកលែងចំពោះអ្នកណាដែលមានបំណងបង្កអសន្តិសុខដល់បប្រទេសជាតិឡើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមិនអនុញ្ញាតឲ្យអ្នកដែលចោទប្រកាន់សម្តេចនិងសម្តេចធិបតីថាបានលក់ខេត្ត៤ទៅឲ្យប្រទេសវៀតណាមនោះដែរ ហើយក៏គ្មានការបន្ធូរបន្ថយទោសដែរ ព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឲ្យបាន។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា មកដល់ពេលនេះមានមនុស្សចំនួន៣នាក់ហើយដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការនិយាយមិនពិតទាក់ទងនឹងព័ត៌មាន រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA)៕SRN

រូបភាព៖ ផេកសម្តេចតេជោ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *