Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន​ ជនសង្ស័យចំនួន០៨នាក់ ករណីជួញដូរ​ និងសម្រួល​​ឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព “ អែស អរ អិន ” យើងដឹងនៅព្រឹកថ្ងៃទី២៤ ខែ សីហាឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី​ ២៣ ខែ​ សីហា​​​ ​​ ឆ្នាំ២០២៣ វេលាម៉ោង១០ និង​ ៥០​ នាទី មានករណីជួញដូរ​ និងសម្រួល​​ឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្ថឹតនៅតាមផ្លូវកៅស៊ូ​ ភូមិបឹងខ្នា​ ឃុំទួលព្រេជ​ ស្រុក អង្គស្នួល ខេត្តកណ្តាល ។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា ជនសង្ស័យចំនួន០៨នាក់ស្រី០៤នាក់ ឃាត់ខ្លួន​រួមមាន៖

១-ឈ្មោះ​ គឿន​ គុណ​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ រស់នៅភូមិត្នោតខ្ពស់​ សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ (រក្សាទុក​)​ មានសារធាតុញៀនក្នុងទឹកនោម(+)។

២-ឈ្មោះ​ ភោគ​ អៀច​ ភេទស្រី​ អាយុ៥៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ រស់នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (សម្រួលឱ្យប្រេីប្រាស់)​ គ្មានសារធាតុញៀន(-)។ 

៣-ឈ្មោះ​ យ៉ត​ សុជាតិ​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​មិនពិត​ រស់នៅភូមិវែង ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (ជួញដូរ​)​ មានសារធាតុញៀនក្នុងទឹកនោម(+)​ ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល​ រយៈពេល​១ឆ្នាំ​ បទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​។ 

៤-ឈ្មោះ​ ទែន​ លីចុងតុន​ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ រស់នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (ប្រេីប្រាស់)​ មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល​ រយៈពេល​៤ខែ​ បទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​។ 

៥-ឈ្មោះ​ ស៊ីម​ ណា​ ភេទ​ស្រី​ អាយុ១៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ រស់នៅភូមិចន្ទ្រាថ្មី​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​  (ប្រើប្រាស់​)​ មានសារធាតុញៀនក្នុងទឹកនោម(+)។

៦-ឈ្មោះ​ រឿន​ ចាន់ធី​ ភេទស្រី​ អាយុ២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ រស់នៅភូមិគីរីថ្មី​  ឃុំសំរោងលេី​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (ជួញដូរ​)​ មានសារធាតុញៀនក្នុងទឹកនោម(+)។

៧-ឈ្មោះ​ ឆាំ​ ស្រីណែត​ ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ រស់នៅភូមិគីរីថ្មី​  ឃុំសំរោងលេី​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (ប្រើប្រាស់​)​ មានសារធាតុញៀនក្នុងទឹកនោម(+)។

៨-ឈ្មោះ​ រ៉ា​ សំណាង​ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ នៅភូមិ១​ សង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ខេត្ត​រតនៈគីរី​ ស្នាក់នៅម្តុំព្រៃស​ រាជធានីភ្នំពេញ​ (ប្រេីប្រាស់)​  មានសារធាតុញៀនក្នុងទឹកនោម(+)​ ធ្លាប់ពន្ធនាគារស្ទឹងត្រែង​ រយៈពេល១ឆ្នាំ៦ខែ​ បទប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ក្នុងនោះវត្ថុតាងដែលបានដកហូតរួមមាន៖

– ម្សៅក្រាមសថ្លាសង្ស័យថាជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់(មធ្យម១​ តូច១) ទម្ងន់៤,១៣ក្រាម។ 

– កាំបិត៤​ ដាវ៥​ ពូថៅ៣​ ស្នចាក់ត្រី​ ១។ 

-អាវុធច្នៃបាញ់គ្រាប់កង់១ដេីម​ ។ 

-ឧបករណ៍​ប្រើប្រាស់​ វេចខ្ចប់ថ្នាំញៀនមួយចំនួន។ 

លោកអធិការនគរបាលស្រុកអង្គស្នួលបានបន្តឱ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ កំពុងល្បាតក្នុងភូមិសាស្ត្រ​ លុះដល់ចំណុចកេីតហេតុ​ បានប្រទះឃេីញជនសង្ស័យឈ្មោះ​ គឿន​ គុណ​ ក៏ឃាត់សុំត្រួតពិនិត្យរកឃេីញថ្នាំញៀនមួយកញ្ចប់តូច​ ។ ជនសង្ស័យបានឆ្លេីយសារភាពថាថ្នាំញៀនខ្លួនបានទិញពីមុខសញ្ញាឈ្មោះ​ ឈីម​ ណុប​ ហៅណេន​ ភេទប្រុស​ អាយុ២០ឆ្នាំ​ នៅភូមិគោល​ ឃុំទួលព្រេជ​ ក្នុងតម្លៃ២ម៉ឺនរៀល​ ដេីម្បីយកទៅប្រេីប្រាស់។ ក្រោយពីបានទទួលចម្លេីយសារភាពរបស់ជនសង្ស័យ​ កម្លាំងផ្នែកជំនាញស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍ទួលព្រេជ​ ប៉ុស្តិ៍​ម្កាក់​ ប៉ុស្តិ៍​សំរោងលេី​ បានបន្តនីតិវិធី​តាមឃាត់ខ្លួនមុខសញ្ញាបាន០៧នាក់ទៀត​ នៅចំណុចផ្ទះឈ្មោះ​ ភោគ​ អៀច​  នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​  ចំណែកឈ្មោះ​ ឈីម​ ណុប​ ហៅណេន​ ជាកូន​ បានរត់គេចខ្លួន។ 

 ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល​  និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ មានការចូលរួមពីក្រុមប្រឹក្សាឃុំ​ មេភូមិ​​ ម្ចាស់ទីតាំង​ និងនៅចំពោះមុខជនសង្ស័យ​​​ បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍ទួលព្រេជ​ ប៉ុស្តិ៍​ម្កាក់​ ប៉ុស្តិ៍​សំរោងលេី​ ប្រជាការពារ​ បានធ្វេីការឆែកឆេរផ្ទះជនសង្ស័យ​ឈ្មោះ​ ភោគ​ អៀច​ ដកហូតបាន ថ្នាំញៀន១កញ្ចប់មធ្យម​ កាំបិត៤​ ដាវ៥​ ពូថៅ៣​ ស្នចាក់ត្រី​ ១​ អាវុធច្នៃបាញ់គ្រាប់កង់១ដេីម​ និងឧបករណ៍​ប្រើប្រាស់​ វេចខ្ចប់ថ្នាំញៀនមួយចំនួន។ 

នេះបើតាមចម្លេីយជនសង្ស័យ​​ខាងលេី បានឆ្លេីយថា​ថ្នាំ១កញ្ចប់មធ្យមឆែកឆេររកឃេីញនេះ​ ជារបស់ឈ្មោះ​ ឈីម​ អៀង​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ​  មុខរបរកសិករ​ នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​។ ហេីយពួកខ្លួនធ្លាប់ទិញថ្នាំញៀនពីជនសង្ស័យ​ ចំនួន០៥នាក់​ (គេចខ្លួន)រួមមាន៖

១-ឈ្មោះ​ ឈីម​ ណុប​ ហៅណេន​ ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​។ 

២-ឈ្មោះ​ ឈីម​ មនោរា​ ភេទស្រី​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ នៅភូមិទួលសេរី​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​។ 

៣-ឈ្មោះ​ ឈីម​ ឆាត់​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​។ 

៤-ឈ្មោះ​ ថាន់​ សុភា​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ​  មុខរបរកសិករ​ នៅភូមិទួលសេរី​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​។ 

៥-ឈ្មោះ​ ឈីម​ អៀង​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ​  មុខរបរកសិករ​ នៅភូមិគោល​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​។ 

 ចំណែកឯជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ 

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *