Breaking News

ឯកឧត្តមបណ្ឌិត ឃន ជឺ ផ្ញើសារចូលរួមអបអរសាទរឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសដែល ឯកឧត្តម ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា!

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឃន ជឺ និងក្រុមគ្រួសារ ចូលរួមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសក្នុងឱកាសដែល ឯកឧត្តម ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងសារលិខិតអបអរសាទររបស់ឯកឧត្តមបណ្ឌិត ឃន ជឺ សូមគោរពជូនពរ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តការបំពេញបេសកកម្មក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយ តាមបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខ និងបកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមគោរពជូនពរដោយសេចក្ដីគោរពដ៏ជ្រាលជ្រៅបំផុតពី ខ្ញុំបាទ ឃន ជឺ និងភរិយា ព្រមទាំងក្រុមគ្រួសារ៕SRN

 

 

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *