Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឲ្យ លោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា សម្តែងការគួរសម និងជម្រាបលា មុននឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហគមន៍អ៊ឺរ៉ុប ដែលបានក្លាយជាផ្នែកមួយដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិកនៃសហគមន៍អ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ ក៏បានថ្លែងអំណរគុណដល់សហគមន៍អ៊ឺរ៉ុបតាមរយៈគម្រោងសកលរបស់សហភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» លើកទី៣ គ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយ ISU-APMBC និងមានគណៈប្រតិភូប្រមាណជាង ៤០ ប្រទេសចូលរួម។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជបានស្នើសុំបន្ថែមឲ្យសហគមន៍អ៊ឺរ៉ុបជួយដល់អាជ្ញាធរមីន ក្នុងការអនុវត្តសកម្មភាពបញ្រ្ជាបយែនឌ័រក្នុងវិស័យសកម្មភាពមីន និងការសិក្សាអំពីគុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលរហូតមកដល់ពេលនេះអាជ្ញាធរមីន បានបញ្ជប់ការសិក្សាវាយតម្លៃបានជាង ១០០០០នាក់រួចមកហើយ៕

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *