Breaking News

ជនសង្ស័យ៣នាក់សមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ពីបទលួចម៉ូតូគេយកទៅបញ្ចាំច្រៀងខារ៉ាអូខេ

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន០២នាក់​ក្នុងចំណោម៣នាក់ត្រូវកម្លាំង​អធិការ​ដ្ឋាននគរបាលក្រុងក្រចេះ​ធ្វេីការ​ឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ការឃាត់ខ្លួនជនសង្ស័យពីរនាក់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង​១៥ៈ៣០ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣អំពី​ករណី​ប្រព្រឹត្តអំពើលួច​ម៉ូតូនៅចំណុចភូមិអូរយឿន​ ឃុំអូរកណ្ដៀរ​ ស្រុកអូរគ្រៀងសែនជ័យ​ ខេត្តក្រចេះ​ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យរួមមាន៖
ទី១.ឈ្មោះ​​ អា សាមី ភេទប្រុស​ អាយុ២៧ឆ្នាំ​ មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរ​ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ទី២.ឈ្មោះ ម៉ៅ សុភ័ក្រ្ដ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់​ក្រចេះ​ ក្រុងក្រចេះ​ ខេត្ត​ក្រចេះ​ ។

ប្រភពបន្តថា ជនសង្ស័យបានធ្វើសកម្មភាពនៅវេលា​មម៉ោង១៥ៈ១០​នាទីថ្ងៃទី២​២ ខែសីហា​ ឆ្នាំ​២០២៣​ដោយសារឈ្មោះ​ អា​ សាមី​ បានបបួល​ ឈ្មោះ​ ម៉ៅ សុភ័ក្រ្ត​ និង​ឈ្មោះ​ យ៉ាល់​ ដែលបានរត់​គេច​ខខ្លួនបាត់ ខណៈដែលគេទៅលេងផ្ទះម្ដាយរបស់ខ្លួន​នៅចំណុចភូមិ​អូរយឿន​ ឃុំអូរកណ្ដៀរ​ ស្រុក​អូរគ្រៀងសែនជ័យ​ ខេត្ត​ក្រចេះ​ ដោយជិះរថយន្តរបស់ឈ្មោះ​ ម៉ៅ សុភ័ក្រ្ដ​ ម៉ាកឡិចសុីស ជីអេស៣០០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2J-7906 រហូត​ដល់វេលាម៉ោងជាង០១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៣​ ខែឆ្នាំដដែល​ ពួកគេទាំង០៣នាក់​បានត្រឡប់មកពីទីរួមខេត្តក្រចេះ​វិញ​បានឃេីញម៉ូតូចំនួន០១គ្រឿង​ ម៉ាក​ Vision (គ្មានស្លាកលេខ)​ ទុកចោលនៅចំហៀងផ្ទះ​ជាប់មាត់ផ្លូវ​ ស្ថិតនៅ​ក្នុងភូមិអូរយឿន​ ឃុំអូរកណ្ដៀរ​ ស្រុក​អូរគ្រៀងសែនជ័យ​ ខេ​ត្តក្រចេះ​។

ខណៈនោះ​ ឈ្មោះ យ៉ាល់​ បានឱ្យឈ្មោះ​ អា​ សាមី​ ចូលទៅលួចម៉ូតូដែលទុកចោលនោះ​។ ឈ្មោះ​ អា​ សាមី​ ក៏បានចូលទៅលួចយកម៉ូតូនោះ​និងបានជិះមកដល់​ ចំណុច​វត្តអូរកណ្ដៀរ​ ពួកខ្លួនទាំង០៣នាក់​បានលេីកម៉ូតូនោះដាក់លេីគូទរថយន្ត​របស់ឈ្មោះ​ ម៉ៅ សុភ័ក្រ្ដ​ និងបានយកមកលាក់ទុកនៅ​ផ្ទះឈ្មោះ​ ម៉ៅ​ សុភ័ក្រ្ដ​ លាក់ទុកបានចំនួន០២​ថ្ងៃ​ ។

រហូតមកដល់​ថ្ងៃ​ទី២៤​ ខែ​ឆ្នាំ​ដដែល​ វេលាម៉ោងជាង០១រសៀល ឈ្មោះ​ យ៉ាល់​ និង​ ឈ្មោះ​ អា​ សាមី​ បានមកយកម៉ូតូដែលលាក់ទុកនៅផ្ទះរបស់ឈ្មោះ​ ម៉ៅ​ សុភ័ក្រ្ដ​ ជិះទៅផឹកស៊ីនៅខារ៉ាអូខេ​មួយកន្លែងស្ថិតនៅភូមិកណ្តាល​ ឃុំ​ឆ្លូង​ ស្រុកឆ្លូង​ ខេត្ត​ក្រចេះ​។

ក្រោយពេលផឹកស៊ីរួចអត់លុយឱ្យម្ចាស់ហាងក៏បានបញ្ចាំម៉ូតូ០១គ្រឿងម៉ាកVision នោះទៅម្ចាស់ខារ៉ាអូខេ​ ឈ្មោះ ផ្ទះយេីង(KTV)​ ស្ថិត​នៅ​ភូមិ​កណ្ដាល​ ឃុំឆ្លូង​ ស្រុកឆ្លូង​ ខេត្ត​ក្រចេះ​ទើបឈានដល់សមត្ថកិច្ចបង្រ្កាប។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០២នាក់​ខាងលេី​ ​កំពុង​ឃាត់ខ្លួន​នៅអធិការដ្ឋានក្រុងក្រចេះ​ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់​ ៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *