Breaking News

កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យចំនួន៩នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស

ខេត្តស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន០៩នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោសនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យចំនួន០៩នាក់មាន៖
១-ឈ្មោះ អ៊ាន ដុល្លារ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
២-ឈ្មោះ ផាន់ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររកសុីតាមអនឡាញ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះ រ៉េត សង់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ី ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤-ឈ្មោះ ឡៃ ទៀត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៥-ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៦-ឈ្មោះ វុទ្ធី សុងលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៧-ឈ្មោះ ស្រឿន ស្រួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកជូនភ្ញៀវ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៨-ឈ្មោះ ទេព ផានិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរព្រូឡាន ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៩-ឈ្មោះ ហ្វាម អាន់ហ្វឿក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថា ចំពោះវត្ថុតាងដែលដកហូតរួមមាន ៖
-ទូរស័ព្ទដៃចំនួន១០គ្រឿង
-រថយន្តចំនួន០២គ្រឿង
-ពិលឆក់ចំនួន០៣
-ដំបងឈើចំនួន០១
-កូនកាំបិតចំនួន០១
-ថ្នាំក្រាមសថ្លាចំនួន០១កញ្ចប់និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងឱ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណី ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោសនៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិតាបឹបនិងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់រួមទាំងវត្ថុតាងផងដែរ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *