ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះក្នុងតួនាទីជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅពហុកីឡដ្ឋានព្រីនស៍។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា : ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យរូបខ្ញុំជា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកឡើងថា : ក្នុងតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ នេះ សូមប្តេជ្ញាចិត្តប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិថែមទៀត៕