Breaking News

នាយករដ្ឋមន្ដ្រី ​ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសម្តេចតេជោ​ ដឹកនាំប្រទេសជិត ៤០ ឆ្នាំកន្លងមកដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ, ប្តេជ្ញាការពារឲ្យបានដាច់ខាត​នូវសមិទ្ធផលទាំងនេះ ទោះបី១០០ឆ្នាំទៀតក៏ដោយ!

ភ្នំពេញ៖ ​លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជាបានមានប្រសាសន៍ថ្លែងអំណរ គុណចំពោះសម្ដេច​តេជោ ហ៊ុន សែន ​ដែលបានដឹកនាំប្រទេសអស់រយៈ ពេលជិត ៤០ ឆ្នាំកន្លងមកដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ។

ការថ្លែងនេះរបស់នាយករដ្ឋមន្ដ្រី ​ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណា លជាមួយកម្មករ និយោជិត តាមរោង ចក្រសហគ្រាស ប្រមាណជិត២ម៉ឺននាក់នៅតំបន់ព្រៃ ស្ពឺខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។​

លោកកិត្តិទេសាភិបាលបណ្ឌិត​ បានលើកឡើងថា សមិទ្ធផលពិសេសបងប្អូនកម្មករទាំង ១៨.០០០ នា ក់ដែលអង្គុយនៅទីនេះដែលទទួលបាននូវប្រាក់បៀវត្សរ៍និងសុវត្ថិភាពការងារគឺបានមកដោយការខិតខំប្រឹ ងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីជំហរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គឺការពារឲ្យបានដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព នយោបាយ ទោះ ១០០ ឆ្នាំទៅមុខទៀត ក៏នៅតែការពារសន្តិភាព​ឲ្យបានជានិច្ច។

នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បានថ្លែងថា អ្វីដែលមាននៅ ពេលបច្ចុប្បន្ននេះ គឺជាស្នាដៃដ៏ធំធេងបំផុត របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកម្ពុជា។ លោកបានប្ដេជ្ញាថា រាជរដ្ឋាភិបាល អាណត្តិថ្មី នឹងបន្តរក្សាសមិទ្ធផល ដែលទទួលបាននេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

​«អ្វីដែលខ្ញុំបានចាប់ផ្ដើមហើយ រាជរដ្ឋាភិបាល អាណត្តិថ្មី នឹងរួមគ្នាបន្តថែរក្សាសមិទ្ធផល ដែលរាជរដ្ឋាភិបាល បានដឹកនាំជិត ៤០ ឆ្នាំនេះ បានបន្សល់ទុក និងបន្តដឹកនាំបន្តទៀត»។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត៕

Check Also

លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដល់ព្រះសង្ឃនៅស្រុកមេសាង

Leave a Reply

Your email address will not be published. Required fields are marked *