Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីការកំហែងយក

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងនៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៣នេះថា មានករណីការកំហែងយក បានកើតហេតុកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣០នាទី ស្ថឹតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ រ៉ា ស្រីណាក់ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ រស់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  

ចំណែកឯជនសង្ស័យមានចំនួន០៣នាក់ (ឃាត់ខ្លួន០១នាក់) រួមមាន៖

១-ឈ្មោះ អឿន សុខណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល​ រយៈ​ពេល​២ឆ្នាំ​ បទរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន។ 

២-ឈ្មោះ ឈីម ឆៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាមេខ្លោង គេចខ្លួន)។

៣-ឈ្មោះ អឿន ភក្តី ហៅក្តី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

ក្នុងនោះវត្ថុតាងចាប់យកមាន៖

១-ម៉ូតូម៉ាក សង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-9726(ជារបស់ជនរងគ្រោះ) ។

២-ម៉ូតូម៉ាក សង់C125 ពណ៌ក្រហម ផលិតឆ្នាំ២០២០ បិទតែម២០២១ ពាក់ផ្លាកលេខ កណ្តាល 1AI-5459 (ជារបស់ជនសង្ស័យ) ។

៣-ទូរសព្ទម៉ាក វីវ៉ូ ពណ៌ខ្មៅ ចំនួន០១គ្រឿង(ជារបស់ជនសង្ស័យ)។

លោកអធិការនគរបាលស្រុកអង្គស្នួលបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨យប់ ប្អូនប្រុសជនរងគ្រោះ ឈ្មោះ រ៉ា សំណាង បានជិះម៉ូតូរបស់ជនរងគ្រោះជិះចេញពីផ្ទះទៅលេងផ្ទះមិត្តភ័ក្កឈ្មោះ ឈីម ឆៃ (ជាជនសង្ស័យ)។ លុះដល់ថ្ងៃ២៣ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១០ និង៥០នាទីកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក អង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍បានចុះបង្ក្រាបករណី ជួញដូរដោយខុលច្បាប់នូវសារធាតុញៀន ក្នុងផ្ទះជនសង្ស័យឈ្មោះ ឈីម ឆៃ ហើយជនសង្ស័យឈ្មោះ ឈីម ឆៃ បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ អឿន សុខណា បានតេទូរស័ព្ទទៅជនរងគ្រោះ ហើយឱ្យយកលុយចំនួន350ដុល្លារដើម្បីដោះដូរយកម៉ូតូ។ លុះដល់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ អឿន សុខណា បានតេទូរស័ព្ទទៅជនរងគ្រោះម្តងទៀត ហើយឱ្យយកលុយចំនួន250ដុល្លារដើម្បីដោះដូរយកម៉ូតូ បន្ទាប់មកជនសង្ស័យឈ្មោះ អឿន ភក្តី បានតេទូរស័ព្ទទៅជនរងគ្រោះម្តងទៀត ហើយនិយាយថាមានលុយចំនួន350ដុល្លារ បានឱ្យយកម៉ូតូវិញ។ រហូតដល់ថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុជនសង្ស័យឈ្មោះ អឿន សុខណា បានតេទូរស័ព្ទទៅជនរងគ្រោះ ហើយនិយាយថាយកលុយចំនួន250ដុល្លារ ដើម្បីយកម៉ូតូ និងណាត់ជួបជាមួយជនរងគ្រោះដើម្បីប្រគល់ម៉ូតូ នៅចំណុចមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចផ្នែកជំនាញស្រុក ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញស្រុកបានចុះទៅដល់ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានតេទូរស័ព្ទគំរាម ទៅលើជនរងគ្រោះ ដើម្បីទារយកលុយប្រាកដ មែន ក្នុងនោះជនសង្ស័យឈ្មោះ អឿន ភក្តី និងជនសង្ស័យឈ្មោះ ឈីម ឆៃ ជាអ្នកបញ្ជា ។

ករណីនេះដែរ កម្លាំងផ្នែកជំនាញនៃអធិការនគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *