Breaking News

ទ្វារទឹកចំនួន៣​ នៃទំនប់វារីអគ្គិសនីកំចាយ​ ត្រូវបានបើកដោយសារបរិមាណទឹកនៅតែកើនឡើងខ្ពស់

កំពត៖​ ដោយសារអាកាសធាតុក្នុងខេត្តកំពតនៅតែបន្តមានភ្លៀងធ្លាក់ និងបរិមាណទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយកើនឡើងខ្លាំង ជាហេតុធ្វើឱ្យបរិមាណទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយនៅតែបន្តកើនឡើង ហើយអ្នកបច្ចេកទេសនៃក្រុមហ៊ុនស៊ីណូហាយដ្រូ​ បានសម្រេចបើកបង្ហូរទឹកចេញចំនួន​៣​ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមការឱ្យដឹងពីបុគ្គលិកនៃក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានឱ្យដឹងថា ស្ថានភាពនៃកម្ពស់ទឹកទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី ទឹកក្នុងអាងស្តុកមានកម្ពស់ ១៤៩.០២ម៉ែត្រ លំហូរចូលចំណុះ ៧៦៥.៨ម៉ែត្រត្រីគុណ​ ក្នុងមួយវិនាទី។ ដោយកម្ពស់ទឹកកើនឡើងខ្ពស់ ក្រុមបច្ចេកទេបានសម្រេចបើកទ្វារទឹកចំនួន៣​ ដោយទ្វារលេខ១ បើកកម្ពស់ ២ម៉ែត្រ ទ្វារលេខ៣ កម្ពស់ ២ម៉ែត្រ និងទ្វារលេខ៥ កម្ពស់ ២ម៉ែត្រ លំហូរចេញ ៨១៧.៨ម៉ែត្រគូបក្នុងមួយវិនាទី PH1 ផលិតថាមពល 177MW។

សូមរំឭកថា កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូបានបើកបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយដោយលើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រពីបាតទំនប់​ ព្រោះតែទឹកក្នុងអាងកើនដល់កម្ពស់ ១៤៧,៩៥ម៉ែត្រ ខណ:ដែលទឹកហូរចូលអាងទំនប់មានចំណុះ ៧៥៨,៣០ម៉ែត្រត្រីគុណក្នុង១វិនាទី។

ពាក់ព័ន្ធនឹងការបើកបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីកំចាយនេះដែរ អាជ្ញាធរខេត្តកំពតបានផ្សព្វផ្សាយសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋដែលជាអាជីវករ និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រែកកំពង់បាយ មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសបង្ការកុំឱ្យមានការខូចខាតទ្រព្យសម្បត្តិផ្សងៗ។ ជាមួយគ្នានេះដែរ ការបើកបង្ហូរទឹកចេញនេះនឹងបណ្តាលឱ្យកម្ពស់ទឹកក្នុងព្រែកកំពតមានការកើនឡើងខ្ពស់ជាងធម្មតា៕SRN

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *