Breaking News

ប្រៃសណីយ៍កម្ពុជា ប្រកាសលក់ឡៃឡុងនូវបញ្ញើមួយចំនួនដែលពុំដឹងអាស័យដ្ឋាន ហើយកកស្ទះ ដោយសារមានការរីករាលដាលជាសកលនៃជំងឺកូវីត១៩

ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា ជម្រាបជូនដំណឹងដល់សាធារណៈជន ឬ ក្រុមហ៊ុន ឲ្យបានជ្រាបថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីត១៩ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជាមានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬ អ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើម វិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ។

ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះ មានសម្ភារៈមួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍ កម្ពុជានឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។

ប្រសិនបើសាធារណៈជន ឬ ក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះនៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ឬ តាមរយៈតេលេក្រាមលេខ ០៩២ ៦៧០ ១១៨ ឬ ០១០ ៩៤១ ១១៨៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *