Breaking News

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានក្រើនរំលឹកដល់ប្រធានមន្ទីរបរិស្ថានថ្មីខេត្តកំពង់ស្ពឺត្រូវសហការជាមួយស្ថាប័នពាក់ពន្ធ័ពិសេសស្ថាប័នអយ្យការដើម្បីគ្រប់គ្រងឱ្យបានធនធានធម្មជាតិនឹងបរិស្ថាន

ខេត្តកំពង់ស្ពឺ៖ រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថានឯកឧត្តម ផៃ ប៊ុនឈឿន ​បានលើកឡើងថា ព្រៃឈើ សត្វព្រៃគឺជាធនធានធម្មជាតិមិនអាចខ្វះបាននិងក៏ជាអេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះសំបូរទៅដោយសហគមន៍ទេសចរណ៍ធម្មជាតិនិងកែច្នៃរាប់សិបកន្លែង។ដូច្នេះមន្ទីរជំនាញបរិស្ថានខេត្តពិសេសប្រធានមន្ទីរទើបឡើងថ្មីត្រូវតែយកអស់កម្លាំងកាយចិត្ត សហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ពន្ធ័ពិសេសអយ្យការតុលាការដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងឱ្យបាននូវធនធានធម្មជាតិដែលនៅសេសសល់តិចតួចនេះឱ្យស្ថិតនៅគង់វង្ស។

ធ្វើឡើងក្នុងឱកាសប្រកាសតែងតាំងលោក ចាន់ថេត ថានរៈ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺជំនួសលោក ឱម ម៉ាកធារី ដែលត្រូវចូលនិវត្តន៍ នៅសាលាខេត្តកំពង់ស្ពឺថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ផៃ ប៊ុនឈឿន បានលើកឡើងដោយគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នបានក្លាយជាខេត្តឧស្សាហកម្មទេសចរណ៍និងឧស្សាហកម្មកាត់ដេរ ដែលមានរោងចក្រសហគ្រាសច្រើនទី២បន្ទាប់ពីខេត្តកណ្តាល។

ថ្វីត្បិតខេត្តនេះទើបតែរួចផុតពីការញាំញីដោយភ្លើងសង្គ្រាម តែខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងស៊ីវិល័យក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។

ជាមួយនិងកំណើនរោងចក្រសហគ្រាសយ៉ាងច្រើនដែលកំពុងដំណើរការនិងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានសំបូរបែបប្រធានមន្ទីរបរិស្ថានខេត្តក៏ត្រូវបន្តយកចិត្តទុកដាក់​ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីឱ្យស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថានក្នុងតំបន់ទេសចរណ៍បានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រមណីយដ្ឋានធម្មជាតិ ធ្វើយ៉ាងណាឱ្យទីរមណីយដ្ឋានទាំងក្លាយជាកន្លែងទាក់ទាញនៃភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត៕ដោយ៖ សិរី នាគ

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *