Breaking News

សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំ និងជំរុញឌីជីថលូបនីយកម្មនៃក្រសួងយុត្តិធម៌ លោករដ្ឋមន្ត្រីជាប្រធាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេច : ប្រការ១ បង្កើត ក្រុមការងារដឹកនាំ និងជំរុញឌីជីថលូបនីយកម្មនៃក្រសួងយុត្តិធម៌ ដែលមានសមាសភាពដូចខាងក្រោម៖

១-លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ប្រធាន
២-លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន
៣-លោក ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន
៤-លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន និងសមាជិក ចំនួន ១២ រូប លេខាធិការ ១រូប។

ប្រការ២ ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

– ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃអំពីតម្រូវការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលក្នុងការគ្រប់គ្រង និងការបំពេញមុខងាររបស់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌

– ដឹកនាំ រៀបចំ និងដាក់ចេញផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ជំរុញឌីជីថលូប- នីយកម្មនៃក្រសួងយុត្តិធម៌

– ដឹកនាំ រៀបចំ និងដាក់ចេញផែនការថវិកាសម្រាប់គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការ សកម្មភាពសម្រាប់ជំរុញឌីជីថលូបនីយកម្មនៃក្រសួងយុត្តិធម៌

– តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ ជំរុញឌីជីថលូបនីយកម្មនៃក្រសួងយុត្តិធម៌

– ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតសមត្ថភាពរបស់មន្ត្រីរាជការ និងបុគ្គលិកដែលបម្រើការងារ
នៅក្រសួងយុត្តិធម៌លើការគ្រប់គ្រង ប្រើប្រាស់ និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល
– ដឹកនាំ រៀបចំ និងដាក់ចេញផែនការបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពលើជំនាញគ្រប់គ្រង ប្រើប្រាស់ និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលដល់មន្ត្រីរាជការ និងបុគ្គលិកដែលបម្រើការងារនៅក្រសួង យុត្តិធម៌

– សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន ឬអង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ដើម្បីជំរុញឌីជីថលូបនីយកម្មនៅក្រសួងយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព

– បំពេញភារកិច្ចផ្សេងទៀតតាមការចាំបាច់ដើម្បីជំរុញឌីជីថលូបនីយកម្មនៅក្រសួងយុត្តិធម៌។

ប្រការ៣..អនុប្រធាន និងសមាជិកនៃក្រុមការងារនេះ ត្រូវចូលរួមក្នុងកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ អនុប្រធានអាចកោះប្រជុំ ឬដឹកនាំកិច្ចប្រជុំជំនួសបាន តាមការប្រគល់សិទ្ធិ
ពីប្រធាន។

ក្រុមការងារនេះ អាចជ្រើសរើសមន្ត្រីក្រោមឱវាទបន្ថែម ដើម្បីជាជំនួយដល់ការអនុវត្តការងាររបស់ខ្លួន។ ក្រុមការងារនេះ អាចអញ្ជើញអ្នកជំនាញ ទីប្រឹក្សា ឬមន្ត្រីជំនាញពីក្រសួង ស្ថាប័ន ឬអង្គការជាតិ និង អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមផ្តល់យោបល់ ឬជួយដល់ដំណើរការការងារពាក់ព័ន្ធនឹងការជំរុញ ឌីជីថលូបនីយកម្មនៅក្រសួងយុត្តិធម៌ តាមការចាំបាច់។

ប្រការ៤ សេចក្តីសម្រេចលេខ ០១ កយ.សសរ/២៣ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ និងបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥ នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕SRN

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *