ព្រះសីហនុ៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃប្រសិទ្ធ បានលួចបង្ហើបទំលាយខ្សឹបប្រាប់អង្គភាពសារព័ត៌ អែស អរ អិន ឲ្យដឹងថា កន្លងមកអ្នកស្រី ចិន ផល្លី ដែលគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានយកគ្រឿងចាក់ អិចស្កា ទៅឈូសឆាយដីតំបន់ការពារ របៀងអភិរក្សជម្រុះនៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៅចំណុចម្តុំជិតមន្ទីពេទ្យជប៉ុន ស្ថិតនៅក្នុងភូមិ ព្រៃប្រសិទ្ធិ ឃុំ អូបាក់រទេះ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២០ កន្លងមក ពួកគាត់ក៏បានឃើញ មានគេយកគ្រឿងចាក់មកដាក់ឈូសឆាយ នៅលើដីមួយកន្លែងដែលនៅចំណុចជិតមន្ទីរពេទ្យជប៉ុន ខាងកើត រមណីយដ្ឋានថ្មរូង នៅពេលកុំពុងធ្វើសកម្មភាពឈូសឆាយដីនោះ ស្រាប់តែគេឃើញកម្លាំងមន្ត្រីជុំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះមកធ្វើការបង្ក្រាបនិងឃាត់ខ្លួនអ្នកបើកគ្រឿងចាក់ម្នាក់រួមទាំងគ្រឿងចាក់ ដែលកុំពុងឈូសឆាយដីដោយខុសច្បាប់នោះ យកទៅរក្សាទុក្ខនៅសាលាស្រុក កំពង់សិលា ។
ករណីនេះដែរប្រជាពលរដ្ឋ បានលើកជាចម្ងល់ថា ហេតុអ្វីបានជាបុគ្គលឈ្មោះ ចិន ផល្លី មានតួរនាទីជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា ហើយចេះច្បាប់ ដឹងច្បាប់ដែរ តែហេតុអ្វីបែរជាបំពានច្បាប់យ៉ាងដូច្នេះ ? ហើយនៅពេលថ្មីៗនេះនរណាៗក៏គេដឹងល្បីពេញភូមិពេញស្រុកដែរ ថាអ្នកស្រី ចិន ផល្លី (ហៅយាយ ភឹម) រួមនិងបក្ខពួករួមមានលោក ផាន់ សារុន មេភូមិស្ទឹងច្រាល់ ឈ្មោះ អឹម សាញ់ ឈឿង ចិន្តា វង្ស សុផានុ បានឃុបឃឹតគ្នាបំភ្លៃប្រវត្តដី បំភ័ណ្ឌភ្នែកមហាជន ក្លែងបន្លំឯកសារឲ្យមន្ត្រីអាជ្ញាធរស៊ីញ៉េទទួលស្គាល់បំណង់លេបត្របាក់យកដីវត្តព្រៃប្រសិទ្ធី មកចែកគ្នាធ្វើជាកម្មសិទ្ទិរៀងៗខ្លួន តែមិនបានសម្រេចត្រូវប្រជាពុទ្ធបរិស័ទ្ធចំណុះវត្ត ប្តឹងទៅ ឃុំ ស្រុក ខេត្ត ក្រោយមកក៏ត្រូវបាន ឯកឧត្តម គួច ចំរើនអភិបាលនៃគណអភិបាលខេត្តព្រះសីហនុលើកលែងទោសឲ្យកែខ្លួននិង ប្រកាលពន្លាត់ស្បែកមុខពីការលោភលន់ក្នុងវេទិការនៅមុខមហាជនយ៉ាងអាម៉ាស់ផងដែរ។
មហាជនបានលើកឡើងថា បើគិតៗទៅអ្នកស្រី ចិន ផល្លី រូបនេះដីព្រៃភ្នំរបស់រដ្ឋក៏យក រួមទាំងដីវត្តក៏មិនលើកលែងដែរដូច្នេះ មើលទៅដីប្រជាពលរដ្ឋតែប្រហែសក៏មិនស្រួលដែរ ។
គួរំលឹកថា៖ កាលពីពេលថ្មីៗកន្លងមកឯកឧត្តម គួច ចំរើនអភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានប្រមានធ្ងន់ៗឲ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋឲ្យជួយតាមដានបុគ្គលទាំង៥នាក់ខាងលើនោះផងជាពិសេសគឺអ្នកស្រីចិន ផល្លី នេះតែម្តង។ ឯកឧត្តមអភិបាលខេត្តបានសង្គាត់ធ្ងន់ថាបើលើកក្រោយបុគ្គលទាំង៥នាក់នេះហ៊ានរំលោភបំពានយកដីរដ្ឋ ដីរាស្ត្រ ឬដីវត្តបន្តទៀតនោះឯកឧត្តមអភិបាលខេត្តគឺមិនលើកលែងទោសឲ្យជាដាច់ខាត។
ប៉ុន្តែប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូរទៅនៅតែមានចម្ងល់ និងសូមសរសើរអ្នកស្រី ចិន ផល្លី ដែរទោះជាអ្នកស្រីរូបនេះបានធ្វើនៅអំពើខុសល្មើសនិងច្បាប់ ១ដង ២ដង ជា៣ដង ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មហាជនមិនទាន់បានឃើញ ចំណាត់ការពីស្ថាប័ណ្ណច្បាប់យ៉ាងណានៅឡើយទេ ហើយក៏មិនដឹងជាអ្នកស្រីរូបនេះមានខ្សែ មានខ្នងអ្នកមានអំណាចឥទ្ធិពលប៉ុណ្ណាទេនៅពីក្រោយ ឬក៏ចេះមន្តអាគមន៍ទេដឹង បានជារួចខ្លួនរហូតដូច្នេះ។
ពាក់ព័ន្ធនិងករណីខាងលើនេះជាមួយនិងអង្គភាព អែស អរ អិន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២១ លោកតឹម សុធា អនុប្រធានការិយាល័យតំបន់ការពារបានប្រាប់អង្គភាពសារព័ត៌មាន អែស អរ អិន ថាពិតជាមានការចុះបង្ក្រាបនិងចាប់យកគ្រឿងចក្ររបស់អ្នកស្រីចិន ផល្លី ពិតប្រាកដមែន។លោកបន្តថាក្នុងការចុះបង្ក្រាបនោះគឺមានខាងក្រសួង មន្ទីរបរិស្ថាននិង ការិយាល័យតំបន់ការពារ ទៀតផង ហើយខាងជំនាញបានក៏សាងសំណុំរឿងបញ្ជូនទៅតុលាការួចរាល់ហើយដែ។ លោកបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះលោកមិនចាំថ្ងៃខាងតុលាកាបានកោះហៅអ្នកស្រីចិន ផល្លី អោយចូលទៅបំភ្លឺដែតែអ្នកស្រីឲ្យមេធាវីទៅជំនួស ក្រោយ មកខាងមេធាវីរបស់អ្នកស្រីចិន ផល្លី ក៏អាក់ខានមិនបានចូលទៅ។
ពលរដ្ឋបានលើកឡើងនិងសង្ឃឹមយ៉ាងជឿជាក់ថា ខាងតុលាការនិងអនុវត្តទៅតាមផ្លូវច្បាប់ ឲ្យស្មើភាពគ្នាចំពោះបុគ្គលទាំងឡាយណាដែលហ៊ានរំលោភបំពានយកដីរបស់រដ្ឋជាក់ស្តែងដូចជាបុគ្គលឈ្មោះ ចិន ផល្លី នេះតែម្តងព្រោះដីរបស់រដ្ឋ ទ្រព្យសម្បត្តិរបស់រដ្ឋគឺការពារដោយច្បាប់ មិនអាចបុគ្គលណា ទៅរំលោភបំពានបានឡើយ៕SRN