Breaking News

ពិធីសម្ភោធជាផ្លូវការក្រុមហ៊ុន ជេតស៍ អុិចប្រេស ខេមបូឌា (Jet’s Express Cambodia)

កណ្តាល​៖ ក្រុមហ៊ុនJet’s Express cambodia មានរៀបចំពិធីសម្ភោធជាផ្លូវកាទទួលយកសេវាកម្មបញ្ញើពីប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយមានការអញ្ជើញចូលរួមក្រោមវត្តមានលោកឧកញ៉ាស្រី ចាន់ថន ដែលជាស្ថាបនិកដ៏ឆ្នើមវ័យក្មេងរបស់ក្រុមហ៊ុន jet’s Express cambodiaនាព្រឹកថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ដែលស្ថិតក្នុងឃុំវិហាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះលោកឧកញ៉ាស្រីចាន់ថនបានមានប្រសាសន៍ថាក្រុមហ៊ុន jet’s Express cambodia ត្រូវបានផ្ដួចផ្ដើមគំនិតនាដើមឆ្នាំ ២០២១ ក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិកូវីដ ១៩ ដោយមានការជួយគាំទ្ររបស់បុគ្គលិកសាខានៅក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវិស័យដឹកជញ្ជូនបញ្ញើរហ័សក្នុងប្រទេសកម្ពុជានិងជួយបង្កើនការងារដល់ប្រជាពលរដ្ឋជាពិសេសជួយដល់ស្ត្រីនិងការបង្កើតការបរិច្ចាគផ្ដល់ជំនួយដែលបានមកពីប្រាក់ចំណេញជួយដល់ប្រជាពលរដ្ឋកំពុងជួបខ្វះខាត ឬប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក។

លោកឧកញ៉ាចិត្តធម័​ ស្រីចាន់ថនបានមានប្រសាសន៍បន្តឲ្យដឹងទៀតថាក្នុងការចាប់ផ្ដើមបង្កើតក្រុមហ៊ុននេះឡើងចាប់តាំងពីខែកក្កដាឆ្នាំ ២០២១ រហូតមកដល់ពេលនេះក្រុមហ៊ុនបង្កើតឡើងបានរយៈពេល 3 ខែកន្លះមកហើយតែក៏មានសមិទ្ធិផលគួរអោយគាត់សម្គាល់និងទទួលបានការស្ងើចសរសើរនិងការជួយគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសធ្វើឲ្យក្រុមហ៊ុនបង្កើតបានការិយាល័យកណ្ដាលមួយនៅជ្រោយចង្វារ មានបុគ្គលិកចំនួន៣០០នាក់ ចំនួនឃ្លាំងដ៏ធំផ្ទាល់ខ្លួនមួយនៅជ្រោយចង្វារផងដែរ។ ក្នុងនោះមានឡានដឹកទំនិញចំនួនជិត១០០គ្រឿង សមាជិកសាខាប្រែនឆាយចំនួន ៣០០ កន្លែងទូទាំងប្រទេស ២៥ ខេត្តក្រុង ក្នុងនោះសាខាផ្ទាល់ខ្លួនមាន ៨ កន្លែងដែលក្នុងនោះមានចំនួន ៥០ភាគរយនឹងបើកទទួលបញ្ញើទំនិញចាប់ពីពេលនេះតទៅសម្រាប់សេវាកម្មរបស់ក្រុមហ៊ុនJet’s Express bambodia មានសេវាកម្មបញ្ញើរហ័ស មានការធានាលើការបាត់បង់ ឬបាក់បែកទំនិញរបស់ប្រជាពលរដ្ឋ មានការទទួលខុសត្រូវខ្ពស់ និងមានសេវាកម្មគ្រប់គ្រងឃ្លាំង សេវាដឹកជញ្ជូនអន្តរជាតិ ដែលមានការដឹកនាំតាមកប៉ាល់ សេវាបញ្ញើទំនិញពីក្រៅប្រទេស សេវាកម្មប្រឹក្សាយោបល់ទាក់ទងទៅនឹងការគ្រប់គ្រងសម្រាប់ផែនការទៅមុខក្នុងឆ្នាំ ២០២២ ក្រុមហ៊ុននិងមានគ្រោងបង្កើតសាខាបន្តទៀតអោយបានចំនួន ១០០០ សាខា មានបុគ្គលិករហូតដល់ ជិត១០០០នាក់ ឡានដឹកទំនិញមានចំនួន ២០០ គ្រឿងដើម្បីចាប់យកចំណែករបស់ទីផ្សារសេវាបញ្ញើទូទាំងប្រទេស
និងក្នុងគោលដៅនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិនឹងបន្តទៅប្រទេសថៃ ប្រទេសវៀតណាមនិងប្រទេសឡាវដែលជាប្រទេសជិតខាងថែមទៀតផង។

ជំហានបន្តសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនJet’s Express Cambodiaចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះទៅនឹងមានឡានដឹកទំនិញ​ នឹងរ៉ូម៉ក់កង់បីដំណើរការវិលកង់ហើយក្នុងការដឹកជញ្ជូន ហើយសាខាទាំងអស់នឹងចាប់ផ្ដើមបើកទទួលយកទំនិញបញ្ញើរបស់ប្រជាពលរដ្ឋគឺទូទាំងប្រទេសចំនួន ២៥ ខេត្តក្រុង និងចំនួន ១៤០៥ ឃុំ សង្កាត់ទូទាំងប្រទេស ដោយមានតម្លៃទាបជាងតម្លៃទីផ្សារ។

ជាចុងក្រោយលោកឧកញ្ញាបានសំណូមពរទៅដល់បុគ្គលិកគ្រប់ផ្នែកជំនាញទាំងអស់សូមយកចិត្តទុក្ខដាក់អោយបានខ្ពស់ក្នុងកាងារដឹកជញ្ជួនយកទៅអោយអតិថិជនដោយមានទំនួលខុសត្រូវខ្ពស់ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យបានលឿននិងល្អបំផុត៕ដោយ៖ និន សម្ភស

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *