Breaking News

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម យកអំណោយជូនដល់ស្ត្រីមេម៉ាយម្នាក់មានជីវភាពខ្វះខាត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញាឆ្នាំ២០២៣នេះ លោក​ភឿន​ សុទ្ធា​ អនុប្រធាន​សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ​និង​លោក​ សុ ជាតិ​ ប្រធានក្រុមការងារ ព្រម​ទាំង​សហការី​ តំណាងឲ្យលោក ​សឿង សុធានី ជាប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានយកអំណោយ ពីសប្បុរសជន ជូនដល់ស្ត្រីមេម៉ាយម្នាក់មានជីវភាពខ្វះខាត ឈ្មោះ សែ អឿន អាយុ ៦៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

 ក្នុងនោះអំណោយរួមមាន៖ អង្ករ០២បេ ស្មើនឹង ៥០គីឡូ ,ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ចានហូបបាយ០៦, ចានសម្ល០២, ស្លាបព្រា១០ និងថវិកាចំនួន ៣៦០,០០០រៀល៕ដោយ៖ ឈឹម សុខន

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *