ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានដឹកនាំប្រជុំព្រឹទ្ធ សភាជាវិសាមញ្ញនីតិ កាលទី៤ មានកូរ៉ុមសមាជិក សមាជិកាព្រឹទ្ធ សភា ចូលរួមចំនួន៥៩រូបនិងមាន របៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពី ការ បង្កើតក្រសួងអធិការកិច្ចមាន ១០មាត្រាត្រូវសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភាពិភាក្សា ព្រមទាំងមានតំណាងរាជរដ្ឋាភិ បាល មកចូលរួមបំភ្លឺនិងការពារសេចក្តីព្រាង ច្បាប់នេះផងដែរ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ចើញដឹកនាំក្រុមការងារក្រសួងតំណាងរាជរដ្ឋាភិបាលចូលការពារ សេចក្ដី ព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការ កិច្ច នៅក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធ សភា ។
លោក រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភាថា៖ក្នុងនីតិ កាលទី៧នេះ រាជរដ្ឋាភិបាលបានយល់ឃើញថា វិស័យអធិការកិច្ចគឺជាមូលដ្ឋានសំខាន់ក្នុងការចូល រួមលើក កម្ពស់ អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាត ស្អំ ពង្រឹងយុត្តិធម៌សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា៖ការប្ដូរឈ្មោះ មកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតប កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំ ទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើក កម្ពស់អភិបាលកិច្ច និងសមត្ថមភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍមូល ធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋ កិច្ច ការបង្កើនភាពប្រកួត ប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជា ដើម។
លោក ម៉ម ប៊ុននាង ព្រឹទ្ធសមា ជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ឲ្យដឹងថា៖បន្ទាប់ពីតំណាងរាជរដ្ឋាភិបាលបានសម័យ ប្រជុំវិសាមញ្ញព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោ បល់គាំទ្រសេចក្តីព្រាងច្បាប់នេះ៥៩សំឡេងនៃសមាជិកសមាជិកាព្រឹទ្ធសភា៕SRN