ភ្នំពេញ៖ ផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់ លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អ។ ការចេញលិខិតបង្គាប់ការនេះ គឺតម្លៃចាប់ពី ៣០០ ទៅ ៧០០ដុល្លារ។ នេះបើយោងតាមមន្ត្រីនគរបាលចរាចរណ៍នៅស្នងការរាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះម្នាក់ដែលបានទម្លាយប្រាប់អ្នកសារព័ត៌មាន។
ប្រភពបានបន្តថា លោក ដេ ម៉ៅ បានឲ្យលោក លី វិសាល អនុប្រធានការិយាល័យទទួលរដ្ឋបាលសរុបឲ្យកោះហៅមន្ត្រីដែលចង់បានគោលដៅប៉ុស្តិ៍ល្អ គឺមានទាំងមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីកិច្ចសន្យា។ ចំណែកអ្នកពាក់ព័ន្ធរត់ការធ្វើលិខិតបង្គាប់ការមានដូចជា ៖
១. លោក ជ័យ សុខគា ,
២. លោកហាក់ ឈុនហៀត ,
៣. លោក កុសល សុខហួច ,
៤. លោក រឿន ប៊ុនឡេង។ មនុស្សទាំង ៤នាក់នេះ ជាអ្នកបញ្ចុះបញ្ចូលមន្ត្រីណាដែលចង់បានគោលដៅប៉ុស្តិ៍ល្អ គឺមកជួបជាមួយលោក លី វិសាល។ បោកប្រាស់មន្ត្រីជាង ១០០នាក់ ដោយចេញបង្គាប់ការខុសច្បាប់ សរុបជាង ៥មុឺនដុល្លារ ។ មន្ត្រីទាំងនោះកំពុងកេីតទុក្ខមិនសុខចិត្ត ដោយឲ្យលោកនាយការិយាល័យ និងបក្សពួក សងលុយនោះមកវិញ។
ទាក់ទងករណីខាងលើនេះ មានការស្នើឲ្យស្នងការនគរបាលរាជធានីភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលភាពមិន
ប្រក្រតីរបស់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន។
ទាក់ទងរណីនេះ លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បបានថ្លែងប្រាប់ការសែតក្នុងស្រុក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា ៖ “ ដូចអត់ដែលមានចំណុចនេះផង បេីលេច លឺព័ត៌មាននេះ ខ្ញុំនឹងស៊េីបសួរព័ត៌មាន តែចំពោះខ្ញុំ គឺខ្ញុំមិន
អោយមានចឹងទេ។ ការវិលជុំទាំងអស់ ការចុះប៉ុស្តិ៍គឺអត់មានការ
ចាត់តាំងណាមិនមែនសម្រេចលេីប្រធានការិយាល័យទាំងមូលទេ ស្នងការរងសុំគោលការណ៍ទៅឯកឧត្តមស្នងការភ្លាម៕SRN