Breaking News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេស គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ

ញូវយ៉ក៖ ក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២,៥០០នាក់ នាម៉ោង៤ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេស មិនមែនដើម្បីប្រយោជន៍សម្តេចនោះទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិទាំងអស់គ្នា។ ជាក់ស្តែង តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។

ក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា អ្នកទាំងអស់បានដឹងអំពីប្រវត្តិសិក្សាលើផ្នែកសេដ្ឋកិច្ចរបស់ខ្ញុំផងដែរ ថ្មីៗនេះ ខ្ញុំមិនបានលូកដៃទីផ្សារពេកទេ ។ ប៉ុន្តែវាត្រូវមានបទបញ្ញត្តិច្បាស់លាស់ក្នុងការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន វិស័យឯកជន អាចនឹងសកម្មខ្លាំងក្នុងកិច្ចការនេះ ។ ខ្ញុំជឿថា ធុរជនយល់ដឹងច្បាស់អំពីធុរកិច្ចច្បាស់ជាងរដ្ឋាភិបាល ។ រដ្ឋាភិបាលមានតួនាទីគាំទ្រផ្ដល់នូវក្របខ័ណ្ឌការងារ និងកត្តាចាំបាច់ផ្សេងៗទៀត។

សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ចំណែករដ្ឋាភិបាលថ្មីរបស់ខ្ញុំ គឺបានជួបពិភាក្សាជាមួយវិស័យឯកជននៅកម្ពុជា ដើម្បីបន្ស៊ីគ្នានិងដៃគូដ៏សកម្ម ហើយវិស័យឯកជនមិនត្រឹមតែជាអ្នកប្រឹក្សាក្នុងការផ្ដល់គំនិតយោបល់ប៉ុណ្ណោះទេ។ដូចជាពេលយើងទទួលបានកិច្ចព្រមព្រៀងវិស័យឯកជនគឺជាតួអង្គក្នុងការអនុវត្តត្រូវចូលរួមអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់ របស់រដ្ឋាភិបាល ។ ដូច្នេះប្រសិនបើរដ្ឋាភិបាលមាននូវវិស័យឯកជនដែលដើរតួនាទីបានល្អ មិនថាប្បញ្ញត្តិបង្កើតដោយវិស័យឯកជន ឬរដ្ឋាភិបាលឡើយ រដ្ឋាភិបាលនិងផ្ដល់ឱកាសឲ្យ ឯកជន ចូលរួមកិច្ចការកាន់តែច្រើន។

សម្ដេចថា នេះគឺជាចក្ខុវិស័យ ហើយសង្ឃឹមថា វិស័យឯកជន និងក្លាយជាដៃគូកាន់តែសំខាន់របស់យើង។ហើយយើងនឹងដាក់ចេញនូវយន្តការថ្មីៗនាពេលអនាគតយើងសង្ឃឹមថាយើងនឹងក្លាយជាតួអង្គ និងជាដៃគូយ៉ាងសកម្មជាមួយគ្នា ដូចនឹងពាក្យស្លោកថា “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ”នេះគឺជាទស្សនាទានរបស់យើង សម្រាប់ពេលអនាគតហើយយើងចង់ឃើញវិស័យឯកជននិងចូលរួមកាន់តែសកម្មបន្ថែមទៀត» ៕SRN

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *