Breaking News

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រជុំបូកសរុបវាយតម្លៃប្រតិបត្តិការបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ រយៈពេល៩ខែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃ កិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ រយៈពេល៩ខែ ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការបង្កើនប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះដែរបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរ
បាលព្រហ្មទណ្ឌ និងមានការចូលរួមពីនាយការិយាល័យជំនាញទាំង១០។

ជាកិច្ចចាប់ផ្ដើមនេះដែរ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល-សរុប នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឡើងអានសេចក្ដីណែនាំលេខ០០៩ សណន ស្ដីពីការ បង្កើនប្រសិទ្ធភាពការងារលិខិតរដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍អំពីសភាការណ៍កិច្ចប្រតិបត្តិ
ការ បទល្មើស ០៩ខែ ឆ្នាំ២០២៣នេះ។

បន្ទាប់ពីស្ដាប់នូវសេក្ដីរាយការណ៍របស់នាយការិយាល័យ
ជំនាញទាំងអស់រួចរាល់ហើយនោះ លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី បានធ្វើការវាយតម្លៃខ្ពស់ និងនាំយកការកោតសរសើររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ជូនថ្នាក់ដឹកនាំ និង
មន្ដ្រីទាំងអស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អនៅពេលនេះ។

ដើម្បីឆ្លើយតបឲ្យលទ្ធផលការងារមានប្រសិទ្ធភាពតាមគោលការណ៍ណែនាំ ព្រមទាំងប្រសិទ្ធភាពក្នុងការអនុវត្តការងារជំនាញកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់បទល្មើសនាពេលបច្ចុប្បន្ន និងឆ្នាំខាងមុខ លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី បានធ្វើការណែនាំនូវការងារសំខាន់ៗមាន៖

១ តស៊ូករណីសំខាន់ៗមួយចំនួន ដែលកើតឡើងមិនទាន់បង្ក្រាបបាន

២ ជំរុញក្រុមការងារបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ទាំង៤ក្រុម នៅរាជធានីភ្នំពេញ

៣ ជំរុញ និងតាមដានក្រុមការងារជំនាញទាំង៦ សម្រាប់ពង្រឹងការងារព្រហ្មទណ្ឌតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

៤ បង្កើតការងារគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌជាមូលដ្ឋាន ដូចជា៖ មុខសញ្ញាក្រុមក្មេងទំនើង, មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន, មុខសញ្ញាពិរុទ្ធជន ទណ្ឌិតដោះលែងពីពន្ធនាការ និងមុខសញ្ញាសេសសល់ក្នុងករណីបង្ក្រាមមិនទាន់អស់

៥ តាមដានចំណាត់ការលើសំណុំរឿងបានបញ្ជូនទៅស្ថាប័នតុលាការ ពិសេសបទល្មើសឧក្រិដ្ឋ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *