Breaking News

ស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា គិតមកដល់ជាង៧ព្រឹកនេះ ដំណើរការជាធម្មតាឡើងវិញ ទាំងរថយន្តតូច និងរថយន្តធំ

ខេត្តព្រះសីហនុ៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ ៤ ក្នុងស្រុកកំពង់សីលា គិតមកទល់ម៉ោងជាង៧ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកកំពុងស្រកចុះ រីឯអាកាសធាតុផ្ទៃមេឃស្រឡះល្អ។

ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង បានបើកឲ្យដំណើរការចរាចរណ៍ ទាំងរថយន្តតូច និងរថយន្តធំ ធ្វើដំណើរទៅមកធម្មតា៕ដោយ៖ ចាន់ ថន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *