Breaking News

លោក សូ រតនៈ ប្រធានប្រតិបត្តិ ក្រុមយុវជនការពារសន្តិភាព បើកកិច្ចប្រជុំសមាជិកគណៈកម្មាការកណ្តាល

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះលោក សូ រតនៈ ប្រធានប្រតិបត្តិ ក្រុមយុវជនការពារសន្តិភាព បានបើកការប្រជុំ តែងតាំង និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ នៃសមាគមក្រុមយុវជនការពារសន្តិភាពថ្នាក់កណ្តាល។

ក្នុងឱកាសបើកការប្រជុំ នោះដែរ មានការប្រកាសតែងតាំង អនុប្រធាន ៤រូប អគ្គលេខាធិការ ១រូប និងអគ្គហេរញឹក ១រូប។

សូមបញ្ជាក់ផងដែរថា ក្រុមយុវជនការពារសន្តិភាពនេះ មានការឧបត្ថម្ភអំណោយ និងសម្ភារៈពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្យចន្ទមុន្នី ហ៊ុន ម៉ាណែត ។

លោក សូ រតនៈ បានផ្តល់នូវអនុសាសន៍ថ្មីៗ និងមតិសំណះសំណាលជាលក្ខណះរួមដើម្បីលើកកម្ពស់សមត្ថភាពដល់សមាជិកនៃក្រុមយុវជនការពារសន្តិភាព ៖

១. ដោះស្រាយបញ្ហរទំនាស់ផ្សេងៗនៅលើតុរួម
២. សូមសមាជិកទាំងអស់បំពេញតួនាទីតាមឋានានុក្រម របស់រដ្ឋបាល ក.យ.ក.ស
៣. កុំយករឿងបុគ្គលមកលាយលំក្នុងការបំពេញការងារ ក.យ.ក.ស
៤. ការធ្វើលិខិតតែងតាំងផ្តល់ជូនដល់សមាជិកថ្មីៗ របស់ ក.យ.ក.ស
៥. ការស្ទង់មតិរបស់សមាជិកគណៈកម្មាកាកណ្តាល ក្នុងការជួយជាថវិការវិភាគទានដល់ ក.យ.ក.ស ចំនួន ៥ដុល្លារក្នុងមួយខែ សម្រាប់ទ្រទ្រង់ក្នុងការចំណាយដូចជា៖
– ចំណាយលើការកិច្ចប្រជុំរួម
– ចំណាយលើការរៀបចំកម្មវិធីជួបជុំសមាជិក
– ចំណាយលើមធ្យោបាយចុះជួយប្រជាពលរដ្ឋក្រីក្រ ដល់សមាជិកដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ។ល។

កិច្ចប្រជុំនេះផងដែរ លោក សូ រតនៈ ប្រធាន យុវជនការពារសន្តិភាព លោកបានសំណូមពរឲ្យ សមាជិក សមាជិកា របស់ ក្រុមយុវជនការពារសន្តិភាព ទាំងអស់យកចិត្តទុកដាក់ចូលរួម និងបន្តក្នុងចូលរួមបំពេញភារកិច្ចការងារសង្គម ជាពិសេសការងារមនុស្សធម៌ឲ្យបានជាក់លាក់ ដើម្បីជាការរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៕ដោយ៖ ហួត ម៉េងហួ

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *