កណ្តាល៖ នៅថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ លោក ភួង សាមឌី សមាជិកគណៈកម្មាធិការកណ្តាលនៃក្រុមយុវជនការពារសន្តិភាព និងជាប្រធានក្រុមយុវជនការពារសន្តិភាពអនុសាខាក្រុងអរិយក្សត្រ បានចាត់អោយលោក តុប ប៊ុនរិទ្ធ អនុប្រធានទី៣ ព្រមទាំងក្រុមការងារ លោក សុខ រឿង ហិរញឹក និងលោក អាត ធី ហិរញឹករង សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន នាំយកឣំណោយ និងថវិការបស់ក្រុមយុវជនការពារសន្តិភាពអនុសាខាក្រុងអរិយក្សត្រ ទៅចែកជូនដល់លោក អ៊ុង ដាណេ ដែលពិការភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ឣំណោយរួមមាន៖
១.អង្ក ១បេ
២.មី ១កេស
៣.ទឹកត្រី ១យួរ
៤.ទឹកសុីអុីវ ១យួរ
៥.ប្រេងកូឡា ១ខ្លង
៦.ប្រេងខ្យល់ ១ដប
៧. សារ៉ុង ០១
៨. ថវិការ ២ម៉ឺនរៀល
ក្នុងឱកាសនោះដែរ លោក អ៊ុង ដាណេ បានសម្ដែងនូវការអរគុណ ដល់ក្រុមយុវជនការពារសន្តិភាព និងអាជ្ញាធរ ព្រមទាំងបានជូនពរដល់ក្រុមការងារសូមជួបប្រទះតែពុទ្ធពរទាំងឡាយ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ៕ ដោយ ៖ ហួត ម៉េងហួ