Breaking News

បាក់ច្រាំងស្ទឹងពោធិ៍សាត់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០២គ្រួសារ ធ្លាក់ចូលក្នុងស្ទឹង

ពោធិ៍សាត់៖ ក្នុងស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានកំពុងស្រកចុះជាបណ្តើរៗ បន្ទាប់ពីហក់ឡើងលើសកម្រិតប្រកាសអាសន្ន រយ:ពេល២ថ្ងៃ គឺថ្ងៃទី២៩ – ៣០ ខែកញ្ញា និងបានស្រកវិញជាបន្តបន្ទាប់ នៅថ្ងៃទី០១ខែតុលានេះ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន០២គ្រួសារ រស់នៅតាមមាត់ស្ទឹងពោធិ៍សាត់ ក្បែរសាលាសង្កាត់លលកស(ម្តុំខ្មែរឥស្លាម) ស្ថិតក្នុងព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់បានបាក់ច្រាំងរអិលធ្លាក់ផ្ទះ១កំណាត់ចូលក្នុងស្ទឹង នៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងហេតុការនេះថ្នាក់ដឹកខេត្ត និងអាជ្ញាធរមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋ បានសហការគ្នាជួយអន្តរាគមន៍ជញ្ជួនសម្ភារ:នៅសេសសល់មួយចំនួន យកមករក្សាទុកកន្លែងមានសុវត្ថិភាព ចំណែកឯម្ចាស់ផ្ទះទាំងពីរខាងលើនោះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ។

សូមជម្រាបជូនថា មកដល់ព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះ ស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់បានស្រក់ចុះផុតកម្រិត ដែលត្រូវប្រកាសអាសន្នហើយ។ ផ្លូវនានាដែលបានទឹកហូរច្រោះ ឥឡូវបានស្រកផុតវិញហើយ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវនានាមានសភាពមមាញឹកឡើងវិញជាធម្មតា។ ចំពោះទំហំនៃការខូចខាតផ្ទះ ទ្រព្យសម្បត្តិ ស្រូវ ដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្តកំពុងធ្វើការសិក្សាប្រមូលទិន្នន័យ បន្ទាប់ពីទឹកស្រកអស់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មានលំនៅឋានតាមបណ្តាយមាត់ស្ទឹង អូរ និងជ្រោះ សូមមេត្តាប្រុងប្រយ័ត្នចំពោះលំនៅឋាន ទ្រព្យសម្បត្តិ កូនចៅ ខណ:ពេលទឹកជំនន់កំពុងស្រកចុះអាចនិងបង្កការបាក់ច្រាំងបណ្តាលឲ្យគ្រោះថ្នាក់អាយុជីវិតមកពីកត្តាធ្វេសប្រហែសរបស់យើងជាក់ស្តែងដូចករណីខាងលើនេះ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *