ភ្នំពញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែតុលានេះ បានដឹកនាំសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប។
បន្ទាប់ពីចប់សម័យប្រជុំលើកទី១១ នីតិ កាលទី៤ លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា៖អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈតែ មួយគឺ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី១០ និងលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។
ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២៣ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបាន លទ្ធផលផ្លែផ្កាជាគុណ ប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
សកម្មភាពលេចធ្លោ គឺការយកចិត្តទុក ដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានរបស់ថ្នាក់ ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រម ទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់ វិស័យនៅថ្នាក់ក្រោមជាតិ។
លោក ម៉ម ប៊ុនានាង បានបញ្ជាក់ទៀតថា៖គណៈកម្មការទាំង១០ និងក្រុមនានារបស់ព្រឹទ្ធសភា ដែលជាសេនាធិការ របស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជា មួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតួអង្គសំខាន់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈដំណើរបេសកកម្មទៅកាន់មូល ដ្ឋានព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល ខិតខំសម្រេចបានក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងពង្រីកគោលនយោបាយគាំពារសង្គម ដោយធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេស។
ជារួមរាជរដ្ឋាភិបាល បានបន្តជំរុញអនុវត្តន៍ដោយសកម្មនូវ រាល់កំណែ ទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួនលើគ្រប់វិស័យដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល ។
ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងពង្រីកឥត ឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
អ្នកនាំពាក្យ បញ្ជាក់ទៀតថា៖ស្របតាមជំហានទៅមុខដ៏ស្វាហាប់ និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិ បាល ព្រឹទ្ធសភាសូមគាំទ្រ និងលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការបង្កើនសកម្ម ភាពដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គមប-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
ឆ្លៀតក្នុងឱកាសនេះ ព្រឹទ្ធសភាសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ ដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញ៉ាំងឱ្យព្រឹទ្ធសភាដំណើរការទៅមុខ ដោយរលូន ៕