Breaking News

ឆេះរថយន្តដឹកប្រេងអស់ ៦ពាន់លីត្រ និងខូចខាតរថយន្តស្ទើរទាំងស្រុង នៅខេត្តកណ្តាល

កណ្ដាល៖ អគ្គិភ័យ បានឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង ដោយមិនទាន់បានដឹងពីមូលហេតុ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែមិនបង្កឱ្យអ្នកបើកបររងរបួសទេ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទី នៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។

ក្នុងរបាយការណ៍របស់មន្ត្រីនគរបាលស្រុកលើកដែក បានឱ្យដឹងថា រថយន្តសាទែនដឹកប្រេងសាំង និងម៉ាស៊ូតនេះ ជារបស់ឈ្មោះ គឹម គិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ចំណែកតៃកុងរថយន្ត ឈ្មោះ គិន វណ្ណដេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ចំពោះសម្ភារដែលខូចខាតនោះរួមមាន រថយន្តដឹកប្រេងសាំង និងម៉ាស៊ូតចំនួន១គ្រឿង ផ្ទុកប្រេងសាំងចំនួន ២០០០លីត្រ ប្រេងម៉ាស៊ូតចំនួន៤០០០លីត្រ(ឆាបឆេះអស់ទាំងស្រុង)។

ក្នុងរបាយការណ៍បន្តថា រថយន្តខាងលើបានដឹកប្រេងសាំង និងម៉ាស៊ូត ទៅបោះឱ្យម៉ូយនៅតាមភូមិ លុះមកដល់ចំណុចភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដោយមិនដឹងមូលហេតុ ស្រាប់តែមានភ្លើងឆាបឆេះ ហើយតៃកុងរថយន្ត បានយកបំពង់ពន្លត់អគ្គិភ័យចំនួន២ធុងទៅបាញ់ពន្លត់ហើយនៅតែមិនរលត់ រួចបានបើកគេចចូលទៅក្នុងព្រៃចម្ការស្វាយខាងកើតក្រោយភូមិ និងបានឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង៕

 

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *