Breaking News

រដ្ឋសភា គាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានចាត់ វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។

ព្រឹត្តិការណ៍ថ្មីៗដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមមហាម៉ាស់នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសង ខាងជាច្រើននាក់ ហើយសភាពការណ៍នាពេលនេះ កាន់តែមានភាពតានតឹងថែមទៀត៕SRN

 

About srn tv

Check Also

សេចក្តីជូនដំណឹង ស្តីពី “ការបញ្ចៀសចរាចរយាន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា”

Leave a Reply

Your email address will not be published. Required fields are marked *