Breaking News

គ្រាន់តែឃើញការបង្ហោះក្នុងសណ្ដាញសង្គមភ្លាម! លោកបណ្ឌិត ម៉េង សុភណ្ឌ័ បានចាត់តាំង លោក រ៉ា ចាន់ (ហៅ ឌីស) នាំយក យកគ្រឿង ឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខ ក្រុមគ្រួសារនៃសពដែលទទួលមរណៈភាព មានជីវភាពក្រីក្រខ្វះខាត ភ្លាម

បាត់ដំបង៖ក្រោយពីលោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានឃើញការបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្រុមគ្រួសារមួយដែលក្រីក្រខ្វះខាត និងក្រខ្យល់គ្មានសូម្បីតែផ្ទះសំរាប់ធ្វើបុណ្យសពឲ្យប្រពន្ធនោះ ក៏បានចាត់ដំណាងនាំយក គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន និងចូលរួមរំលែកទុក្ខ ដល់ក្នុងក្រុមគ្រួសារនៃសព។

កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក រ៉ា ចាន់ អនុប្រធានក្រុម ជំនួយការ AE MSJ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉េង សុភណ្ឌ័ ប្រធាន សមាគម៍AE MSJ បាននាំយកគ្រឿង ឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ចូលរួម ក្នុងបុណ្យសព អ្នកស្រី ប៊ុន ថាច អាយុ៤១ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ដោយជំងឺ ទាចទឹក នៅភូមិ បឹងឈ្នះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នាឱកាសនោះលោក រ៉ា ចាន់ (ហៅ ឌីស) បានពាំនាំនៅប្រសាសន៍របស់ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រនិក AE MSJ សូមចូលរួមចែករំលែកទុក ដល់ក្រុមគ្រួសារនៃសព ដែលមានទុក្ខជាទម្ងន់ដោយបាត់បង់នូវ ម្តាយបង្កើត លោកយាយ លោកយាយតួន ដែលជាអ្នកមានគុណដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន។

បុរសជាប្តីឈ្មោះ គង់ សល់ អាយុ៥៩ឆ្នាំ មានកូនក្នុងបន្ទុកគ្រួសារចំនួន៧នាក់ ប្រុស៤នាក់ មានជីវភាពខ្វះខាតខ្លាំងនៅក្នុងគ្រួសារ ពេលនេះម្តាយស្លាប់ ចោលទៀត បន្សល់ទុក ប្ដីនៅពោះម៉ាយ ត្រូវចិញ្ចឹមកូនតូចៗ រហូតទៅដល់៧នាក់ ។

នាឪកាសនោះ ក្រុមគ្រួសារសព បានសំដែងការត្រេកអរ និងថ្លែងអំណរអរគុណយ៉ាងអាណាកប្បាការជូនចំពោះលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម និងសមាជិកសមជិកាដែលបានចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំនាឱកាសដែលបាត់បង់ម្តាយ លោកយាយ លោកយាយតួន និងបានជូនកុសកផលបុណ្យដល់លោកប្រធាន និងសមាជិកសមាជិការទាំងអស់ជួបតែសេចក្តីសុខ សុភមង្គល និងសម្រេចកិច្ចការគ្រប់ភារកិច្ចផងដែរ៕SRN

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី

Leave a Reply

Your email address will not be published. Required fields are marked *