Breaking News

ភ្ញៀវទេសចរ ជាង១៦ម៉ឺននាក់ ចូលមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ នាឱកាសបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌ

ខេត្តព្រះសីហនុ៖ នេះបើតាមកាលើកឡើងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ ចូលមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣) នាឱកាសបុណ្យ ភ្ជុំបិណ្ឌ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប១៦១.៤១៥នាក់ កើនឡើង ៩០,៨៩% ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ កើនឡើង៩១,៥២% ភ្ញៀវបរទេសសរុប៤.៣៦៩នាក់ កើនឡើង៧០,៩៣%។

លោកបានបន្តថា ប្រភពភ្ញៀវនិងគោលដៅទេសចរណ៍សម្រាកកម្សាន្ត មានដូចខាងក្រោម៖
១.ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តចំនួន០៦ជើង ស្មើនឹង២១១នាក់ កើនឡើង៥,៥០% ក្នុងនោះ ភ្ញៀវជាតិ ០៦នាក់កើនឡើង១០០%
ភ្ញៀវអន្តរជាតិ ២០៥នាក់ កើនឡើង៥,១៣%

២. ភ្ញៀវទេសចរ ទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.៣៤២នាក់ កើនឡើង៤៧,៦៣% ក្នុងនោះ
• ភ្ញៀវជាតិ៧៦៨នាក់ កើនឡើង២៣,៦៧%
• ភ្ញៀវបរទេស៥៧៤នាក់ កើនឡើង៩៩,៣១%

៣.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប១៥៩.៨៦២នាក់ កើនឡើង៩១,៥៧% ក្នុងនោះ
• ភ្ញៀវជាតិ ១៥៦.២៧២នាក់ កើនឡើង៩២,០៤%
• ភ្ញៀវបរទេស៣.៥៩០នាក់ កើនឡើង៧៣,១៨%៕SRN

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *