Breaking News

អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តផ្អាកចរាចរណ៍រថយន្តធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម៥១-៥២ ក្នុងស្រុកគងពិសី នាព្រឹកនេះ!

ខេត្ត​កំពង់​ស្ពឺ​៖​ អាជ្ញាធរខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បន្តផ្អាកចរាចរណ៍រថយន្តធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម៥១-៥២ ក្នុងស្រុកគងពិសី បន្ទាប់ពីស្ថានភាពទឹកជំនន់នៅមិនទាន់ថមថយ និងប៉ះពាល់ដល់ឃុំចំនួន៣ ស្មើនឹងប្រជាពលរដ្ឋចំនួនជិត៤០០គ្រួសារ។

បេីតាមការបញ្ជាក់ពី​លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ​ថា​ ជំនន់ទឹកភ្លៀងកំពុងជនលិចកំណាត់ផ្លូវជាតិលេខ៣ ប្រម៉ាណជិត១គីឡូម៉ែត្រ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់រថយន្តធន់ធំមួយចំនួន ហើយប្រជាពលរដ្ឋចំនួន៥ឃុំក្នុងស្រុកគងពិសី រងផលប៉ះពាល់ ដោយឡែកតែឃុំរងផលប៉ះពាល់ធ្ងន់ជាងគេគឺស្នុំក្រពើ ដែលត្រូវជួយសង្គ្រោះ។

លោកអភិបាលស្រុកគងពិសី បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣រងការលិចលងខាងមន្ទីរកំពុងស្នើសុំឱ្យផ្អាកជាបណ្តោះអាសន្នតែដោយស្ថានភាពទឹកលិចតែមួយចំហៀងផ្លូវខាងខេត្តកំពង់ស្ពឺ មិនបានលិចខាងខេត្តតាកែវ ទើបអាជ្ញាធរអនុញ្ញាតឱ្យរថយន្តតូចៗធ្វើដំណើរជាបណ្តោះអាសន្នសិន។

លោកបន្តថា​ ដោយមានបទបញ្ជាពីសំណាក់ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កម្លាំងចម្រុះបានចុះសហការបន្ទាន់ជាមួយ គណៈបញ្ជាការឯកភាព ស្រុកគងពិសី ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ក្នុងជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋចំនួន៥ឃុំ ដោយឡែកតែឃុំស្នំក្រពើ បានប្រើប្រាស់កម្លាំងចុះដល់លំនៅដ្ឋានតែម្តង។

ជាមួយគ្នានោះ​ លោក វ៉ី សំណាង ក៏បានអញ្ជើញដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅភូមិភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *