Breaking News

នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន​ អំពាវ​ដល់គ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សិទ្ធិជនមានពិការភាព ​បង្កើនជីវភាព សេវាកម្មនានា និងចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន បានលើកឡើងថា ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង ជនមានពិការភាពទូទៅឱ្យទទួលបាននូវការលើកកម្ពស់សិទ្ធិ ការបង្កើនជីវភាព សេវាកម្មនានា និងការ ចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម ​សូមធ្វើការអំពាវ​ ដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរ ជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ការថ្លែងនេះរបស់លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី ថ្លែងក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថា្នក់ ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនសិទ្ធិជនមានពិការភាព នៅសណ្ឋាគារ​មួយកន្លែងក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីស្តីទី បានបន្ដថា បន្តចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ច ការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្ដីពីជនពិការ ស្តង់ដារជាតិសកម្មភាពមីន ស្តី ពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បី ជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីស្តីទី បានជំរុញឱ្យចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្ថែមទៀត ហើយនិង ចូលរួមធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការ ប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។

​ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍បូកសរុបលទ្ធផលសន្និសីទ របស់លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង សូមកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរមីន អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា សហភាពអឺរ៉ុប និងភាគីពាក់ ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និសីទនេះឡើង ដោយទទួលបាននូវលទ្ធផល គួរជាទីកត់សម្គាល់។ កម្ពុជា ពិតជាមានសេចក្តីសោមនស្ស និងមោទនភាព ដែលបានរៀបចំសន្និសីទនេះឡើងដោយឈរលើស្មារតីទទួលខុសត្រូវ និងប្រកបដោយមេត្តាធម៌។

នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន បានលើកឡើងថា ​សន្និសីទសកលលើកទី៣នេះ បានបង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ និងការប្ដេជ្ញាចិត្តរួម ក៏ដូចជាឆ្លុះបញ្ចាំងពីការបោះជំហានទៅមុខរួមគ្នា ប្រកបដោយមោទនភាព ក្នុងកិច្ច សង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនមានពិការភាព។ សន្និសីទសកលនេះ បានក្លាយជាវេទិកាសម្រាប់រដ្ឋភាគីនៃអនុសញ្ញា រួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុង ការអនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ ពាក់ព័ន្ធនឹងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន ក្នុង រយៈពេលបីថ្ងៃនេះ (ថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣) ជនរងគ្រោះ និងអ្នកជំនាញផ្នែកពិការភាព មកពីប្រទេស និងស្ថាប័ននានា បានបង្ហាញ ពីបទពិសោធ និងទស្សនៈល្អៗ ដែលបានក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមាននូវផែនការ សកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេត ការណ៍ប្រមាណជិត ២០០ប្រទេស ចូលរួម៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *