Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកមានអំណាចពិតប្រាកដនៅកម្ពុជា គឺជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អ្នកមានអំណាចពិតប្រាកដនៅកម្ពុជា គឺជាពលរដ្ឋ ហើយបក្សពួករបស់យើងគឺពលរដ្ឋប្រមាណ១៧លាននាក់»។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣នេះ ។

ការថ្លែងរបស់សម្តេចធិបតីបែបនេះ ដោយសារតែមានអ្នកវិភាគប្រឆាំងនៅក្រៅប្រទេសបាននិយាយថា គោលនយោបាយរបស់ ហ៊ុន ម៉ាណែត សំរាប់តែបក្សពួក និងអ្នកមានអំណាច។
សម្តេចធិបតី បានបញ្ជាក់ថា «អ្នកវិភាគប្រឆាំងនោះ មានទស្សនៈបែបចង្អៀតចង្អល់ ហើយទស្សនៈរបស់ក្រុមអ្នកប្រឆាំង ធ្វើឲ្យពួកគេមិនដែលឈ្នះរហូត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបថា «បក្ខពួករបស់ខ្ញុំ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ប្រមាណ១៧លាននាក់ ហើយអ្នកមានអំណាចនៅកម្ពុជា គឺប្រជាពលរដ្ឋទាំងអស់»។ សម្តេចធិបតីបានបន្តថា «ខ្ញ៉ំដាក់ចេញគោលនយោបាយគឺដើម្បីពលរដ្ឋទាំងអស់»៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *