Breaking News

អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធករណីរំលោភបំពាន​ទន្ទ្រាន​ដី​អភិរក្ស​មច្ឆា​ជាតិ

​បាត់ដំបង៖ បើតាម​មន្ត្រី​អាវុធហត្ថ​ខេត្តបាត់ដំបង​បានបង្ហាញ​របាយ ការណ៍ឲ្យ​ដឹងថា នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ឃាត់​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​រំលោភបំពាន​ទន្ទ្រាន​ដី​អភិរក្ស​មច្ឆា​ជាតិ​បាន​០៨​នាក់ ​ក្រោយ​មាន​បទបញ្ជា​​​ពី​រាជរដ្ឋាភិបាល​។​

ប្រភព​ខាងលើ​បន្តថា​ ការចុះ​បង្ក្រាប​ជំ​ហ៊ាន​ដំបូង​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ​ខែ​វិ​ច្ឆិកា​ ​ដោយ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើសបាន​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ឯក​ភ្នំ​ និង​ជំនាញ​ជលផល​ស្រុក​ឯក​ភ្នំ​ចុះ​ដល់​ចំណុច​អូរ​កំបុត ​ស្ថិត​ក្នុងភូមិ​ព្រែក​ឆ្តោ ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​០៨​នាក់​ រួម​និង​វត្ថុតាង​មួយចំនួន។​

អ្នក​ទាំង​៨​នាក់​ដែល​ពាក់ព័ន្ធ​រួមមាន៖
១ឈ្មោះមោះ​ ប៉ិ​ប ហាក់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​កសិករ ​ទីលំនៅ​ភូមិ​គោក​ដូង​ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

២ ​ឈ្មោះ​ ងួន​ គក់ ​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ ​មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​គោក​ដូង​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ (​ម្ចាស់​ត្រា​ត់​ទ័​រ​)​។

៣ ឈ្មោះ ​គង់ ប៊ុនធឿន ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​គោក​ដូង​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។

៤ ឈ្មោះ ​ងី ថង ភេទ​ប្រុស​អាយុ​២០ ​ឆ្នាំ​មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​គោក​ដូង ​ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។

៥ ឈ្មោះ​ គង់ សុរិន្ទ​ ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ ​មុខរបរ​កសិករ ​ទីលំនៅ​ភូមិ​គោក​ដូង ​ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។

៦ ឈ្មោះ​ ប៉ិ​ប ផន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​គោក​ដូង​ ឃុំ​ពាម​ឯក ​ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

៧ ឈ្មោះ​ ងួន វណ្ណៈ​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​ពេជ្រ​ចង្វា​ ឃុំ​ព្រៃកប្បាស់ ​ស្រុក​ព្រៃកប្បាស់​ ខេត្តតាកែវ​។

៨ ឈ្មោះ​ ហៃ ឆៃ ​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​គោក​ដូង ​ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

ក្នុងនោះ​សមត្ថកិច្ចបានដកហូត​វត្ថុតាង​បានរួម​មាន ​ត្រា​ត់​ទ័​រ​០១​គ្រឿង​ គោយន្ត​០១​គ្រឿង​ កា​រណូត​ស្មាច់​មាន​ម៉ាស៊ីន​០២​គ្រឿង​​ម៉ាស៊ីន​កា​រណូត​០១​គ្រឿង​។

​បច្ចុប្បន្ន​ជន​ជាប់​ពាក់ព័ន្ធ​ទាំងអស់​កម្លាំង​ជំនាញ​កំពុង​ឃាត់ខ្លួន​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *