Breaking News

ប្រធានគណបក្សប្រជាជនផ្ដាំឱ្យការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានណែនាំឱ្យថ្នាក់ដឹកនាំរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ​យកចិត្តទុកដាក់ប្ដេជ្ញា​ការពារឱ្យខាងតែបាន​នូវនិរន្ត​ភាពរបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ។

សម្ដេចតេជោ ហ៊ុន បានបញ្ជាក់ឱ្យដឹងថា នៅប៉ុន្មានឆ្នាំងចុងក្រោយយើងបានលឺនូវការអំពាវនាវឱ្យរំលាយ​ចោលរបប​រាជា​និយម ទាម​ទារឱ្យព្រះមហាក្សចុះចេញពីតំណែង។​

​​នេះជាអំពើបង្ករហេតុ ការប៉ុនប៉ងបំផ្លាញចោលរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ វាមានការការចាំបាច់​សម្រាប់​ប្រជា​ជាតិកម្ពុជាដើម្បីប្រមូលផ្ដុំកម្លាំងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

​សម្ដេចតេជោ ហ៊ុនសែនថ្លែងថា៖«មានអ្នកខ្លះលើកឡើងថា ការប្រមាថព្រះមហាក្សត្រគឺជាសិទ្ធរបស់ពួកគេ ប៉ុន្តែខ្ញុំសូមផ្ដាំទៅអ្នកដែលមានមតិយ៉ាង​ដូច្នេះ ថា បើមិនចង់ឱ្យមានទោសណាមួយ សូមកុំប្រមាថព្រះមហាក្សត្រ»៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *