Breaking News

មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី

ខេត្តរតនគិរី៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជា
ការ តំបន់ប្រតិបត្តិការសឹករងរតនគិរី។

ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ដោយមានការចូលរួមឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្ត ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តមមេបញ្ជាការយោ
ធភូមិភាគ១ មេបញ្ជាការកងកម្លាំងទាំង៣ព្រមទាំងអភិបាលក្រុងស្រុកទាំង៩ប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

ប្រកាសរបស់ក្រសួងការពារជាតិស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហានសម្រេចតែងតាំងលោកវរៈសេនីយ៍ឯក មុយ សុផាន អត្តលេខ ០០៩៧៦៧ មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងរតនគិរី បច្ចុប្បន្នជា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី។

ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានចូលរួមអបអរសាទរជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំ ស៊ុក អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិនិង ការអបអរសាទរចំពោះលោកវរៈសេនីយ៍ឯក មុយ សុផាត ដែលត្រូវបានតែងតាំងមុខតំណែងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរីពេលនេះ។

នេះជាការសម្រេច ដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ពិសេសវាយតម្លៃអំពីឆន្ទៈ សមត្ថភាពអតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានសង្ឃឹមយ៉ាងមុតមាំថាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរីដែលទើបប្រកាសចូលកាន់តំណែងថ្មី រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងយោធិន របស់តំបន់ប្រតិបត្តិការសឹករងរួមគ្នាក្នុងការសាមគ្គីភាពផ្ទៃក្នុងបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យបានរីកចម្រើនរឹងមាំ ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជា នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់សឹករងរតនគិរី ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានដាច់ខាតនូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពនយោបាយ, អនុវត្តឲ្យបានម៉ឹងម៉ាត់នូវបទបញ្ហា និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ, ត្រូវរៀបចំពិនិត្យកែសម្រួលកម្លាំងឈរជើងជួរមុខ ពង្រឹងកម្លាំងអន្តរាគន៍នៅតាមចំណុចយុទ្ធសាស្ត្រ និងពង្រឹងមូលដ្ឋានជុំរុំបន្ទាយ,ត្រូវរៀបចំកម្លាំងល្បាតតាមព្រំដែនជាប់ជាប្រចាំ ដកពិសោធន៍តំបន់ចំណុចខ្ពស់ និងក្តាប់សភាពការណ៍ រាយការណ៍សភាពការណ៍មកថ្នាក់លើ ឲ្យបានទាន់ពេលវេលា, ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព កសាងធនធានមនុស្សគ្រប់ផ្នែកគ្រប់ជំនាញ និងផ្តល់ឱកាសឲ្យនាយទាហានវ័យក្មេង មានសមត្ថភាពឲ្យចូលក្នុងជួរថ្នាក់ដឹកនាំបញ្ជា ដើម្បីដកពិសោធន៍ពីរៀមច្បង, ត្រូវយកចិត្តទុកដាក់គ្រប់គ្រងអាវុធជាតិផ្ទុះ គ្រប់គ្រង និងប្រើប្រាស់កម្លាំង សម្ភារ គ្រឿងបំពាក់ឲ្យបានល្អ ត្រៀមកម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយនានា,ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូន ប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអស្ថិរភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្ក ចលាចល និងបង្កអស្ថិរភាពសង្គម,ត្រូវយកកត្តាសាមគ្គីភាពផ្ទៃក្នុងជាចម្បង បន្តថែរក្សាប្រពៃណីមិត្តភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងបន្តយកចិត្តទុកដាក់កសាងសមត្ថភាពទ័ព ចិញ្ចឹមបីបាច់ថែរក្សាសុខុមាលភាព និងលើកកម្ពស់ជីវភាព រស់នៅរបស់កងទ័ព ឲ្យបានល្អប្រសើរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *