ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានធ្វើការចាប់ខ្លួនប្រធានភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ ក្រោយពេលដែលបុរសរូបនេះចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯង នៅក្នុងបន្ទប់ទឹកបានសម្រេច២ដង ហើយបានបែកធ្លាយរឿងនេះដឹងដល់ប្រពន្ធ។
ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិខាងលើ ចំណែកកូនស្រីដែលរងការចាប់រំលោភនោះមានអាយុ២២ឆ្នាំ ហើយនាងពុំមែនជាស្រ្តីក្រមុំឬមេម៉ាយនោះទេគឺមានប្ដីរួចទៅហើយ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍នោះបសនកើតឡើងលើកទី១នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយនៅពេលនោះជនរងគ្រោះដែលជាកូនស្រីបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រោយផ្ទះតែម្នាក់ឯង។ឃើញឱកាសស្ងាត់ជនសង្ស័យក៏បានដើរចូលទៅតាមគម្រាមកុំឲ្យកូនស្រីស្រែកនិងប្រាប់ដល់ឲ្យក្រុមគ្រួសារដឹង រួចហើយចាប់រំលោភរហូតបានសម្រេច ទើបដើរចេញពីកន្លែងកើតហេតុ ហើយនាងក៏ពុំបានប្រាប់រឿងនេះដល់ម្ដាយឬប្ដីបានដឹងឡើយ។
ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ ខណៈដែលនាងបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកខាងលើនោះ ជនសង្ស័យជាឪពុករូបនេះក៏បានដើរចូលទៅគម្រាមសម្លាប់និងចាប់រំលោភជាលើកទី២រហូតបានបានសម្រេចម្ដងទៀត ។បន្ទាប់មកនាងបានលាក់រឿងនេះទុកក្នុងចិត្តរហូតដល់ថ្ងៃទី៦ ខែឧសភា ទើប បែកធ្លាយដឹងដល់ម្ដាយ ហើយស្រ្តីជាម្ដាយក៏ប្ដឹងឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង។បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើបានចុះទៅចាប់ខ្លួនបុរសនេះកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង៕