Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដើម្បីពិភាក្សាបញ្ហាសេដ្ឋកិច្ច សង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយ បញ្ហាប្រឈម សម្រាប់ជំរុញអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះអញ្ជើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សា លើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះ ស្រាយ បញ្ហា ប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងទីប្រឹក្សា នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា “ នៅក្នុងសន្និសីទចក្ខុវិស័យរបស់វិទ្យាស្ថាន CDRI កាលពីខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ “ការស្តារ កម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនោះ បានផ្តល់ការណែនាំឱ្យវិទ្យាស្ថាន CDRI ធ្វើការសិក្សាឱ្យបានហ្មត់ចត់ និងស៊ីជម្រៅ លើចំណុច៖ តើកម្ពុជាអាចសម្រេចបានទេ នូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០? តើមានកត្តាធំៗអ្វីខ្លះដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា? តើមានកត្តាអ្វីខ្លះដែលមិនទាន់អាចទាយទុកមុនបាន?។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា”ក្នុងន័យនេះ សន្និសីទចក្ខុវិស័យលើកទី១៥នេះ នឹងបើកឲ្យមានការពិភាក្សា និងឆ្លើយលើសំណួរ ១. តើកម្ពុជាអាចសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បានឬទេ? បើផ្អែកលើ អត្រាកំណើនបច្ចុប្បន្ន? ២. បើសិនមិនអាច, តើមានកត្តាធំៗអ្វីខ្លះដែលរារាំងដល់ភាពរីកចម្រើន? ៣. តើមានកត្តាគន្លឹះថ្មីៗអ្វីទៀត ដែលចាំបាច់ត្រូវធ្វើ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្ពស់?
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បន្តថា “បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មក អ្នកស្រាវជ្រាវ CDRI បានសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ធ្វើការសិក្សាលើចំណុចទាំងនេះ ហើយលទ្ធផលនៃការ ស្រាវជ្រាវជាបឋម នឹងត្រូវធ្វើបទបង្ហាញផងដែរដល់សន្និសីទដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីអ្នកចូលរួម”។

សូមជំរាបថា សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេលជាង១០ឆ្នាំមកហើយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ «ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *