Breaking News

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៤ កម្ពុជា រំពឹងថាមានកំណើនសេដ្ឋកិច្ច ៦,៦% ខណៈឆ្នាំ២០២៣ ក្នុងអត្រា ៥,៦%

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា រំពឹងថា នឹងអាចសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅក្នុងឆ្នាំ២០២៣ និងបន្តងើបកាន់ តែលឿនក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤ ជាមួយនឹងការអនុវត្តកម្មវិធីវិធានការគន្លឹះ និងវិធានការ កែទម្រង់មុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក រួមទាំងវិធានការបុរេសកម្មផ្សេងៗក្នុងពេលខាងមុខ។ 

ទោះបីមានការរំពឹងបែបនេះក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទស្សនវិស័យនៃកំណើននេះ ក៏អាចប្រឈមនឹង ហានិភ័យមួយចំនួន ក្នុងពេលដែលស្ថានភាពបច្ចុប្បន្ននៅមានភាពមិនប្រាកដប្រជានៅឡើយ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងន័យនេះ កម្ពុជា ចាំបាច់ត្រូវប្រកាន់យកជំហរស្មារតីនៃការកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ព្យាយាម កសាងឲ្យបាននូវភាពធន់ និងជំរុញប្រព្រឹត្តិកម្មសេដ្ឋកិច្ច។ 

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរិតជាការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងកម្ពុជា ក៏ដូចជាការឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន ដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការ សម្រាលបន្ទុករបស់ប្រជាជនទូទៅ ដោយលុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំបាច់នានា ជួយសម្រួល ដល់ធុរជន និងប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចតម្រូវរបស់ច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងវិធានការជាច្រើនផ្សេងទៀត។ 

សូមជម្រាបថាការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាលភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើក សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត និងការកំណត់ មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២២០២៣៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *