Breaking News

លទ្ធផលការងាររយៈពេល ៣ខែ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ វេទិកាអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី លទ្ធផលការងាររយៈពេល ៣ខែ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 

សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកម្មបម្រើជាតិនិងប្រជាជន ក្នុងនាមអ្នកបន្តវេនជាប្រវត្តិសាស្រ្ត បានរយៈពេល៣ខែហើយ។ ១ត្រីមាស នៃអាណត្តិ៥ឆ្នាំ ពិតជាខ្លីណាស់ ក៏ប៉ុន្តែបើនិយាយពីសមិទ្ធផលដែលសម្រេចបានគឺធំធេងហួសពីការស្មាន ពីព្រោះរាជរដ្ឋាភិបាល បានចាប់ផ្ដើមធ្វើការភ្លាមៗប្រកបដោយភាពសកម្ម ឆន្ទះមុះមុត និងប្រកបដោយចក្ខុវិស័យ បន្ទាប់ពីទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។

សូមទស្សនាវីដេអូ នៃបទអន្តរាគមន៍របស់ របស់លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅលើផេកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី លទ្ធផលការងាររយៈពេល៣ខែរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *