Breaking News

ក្រសួងសុខាភិបាល ត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ ចំនួន ៧០គ្រឿង និងរថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង ផ្តល់សេវា ២៤ម៉ោង សម្រាប់ជួយសង្គ្រោះពលរដ្ឋពេលមានបញ្ហាសុខភាពក្នុងពិធីបុណ្យអុំទូក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១៤កើត ដល់ថ្ងៃ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តព្រះរាជពិធីបុណ្យច្រើនកុះករ។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានចាត់ចែងឱ្យមានសេវារថយន្តសង្គ្រោះ និងការពិនិត្យ ព្យាបាលនៅតាមកន្លែងជម្រកតង់សុខភាព និងមានការត្រៀមឱ្យមានក្រុមគ្រូពេទ្យចល័ត ដោយមាន ឯកសណ្ឋានពេទ្យជាសម្គាល់ «ក្នុងករណីបងប្អូនវិលមុខ ឬស្រវាំងភ្នែក សូមអង្គុយចុះ និងហៅរកអ្នកជួយសង្គ្រោះ និងប្រសិនបើមានបញ្ហាសុខភាព សូមស្វែងរកការប្រើប្រាស់សេវាដោយឥតបង់ថ្លៃនៅតាមទីតាំង ដូចបានរៀបរាប់ ខាងក្រោមនេះ ឬសូមទំនាក់ទំនងទូរសព្ទ័លេខ ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់»។

ជារួម ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ ចំនួន ៧០គ្រឿង រថយន្ត គ្លីនិកចល័ត ចំនួន ៤គ្រឿង ផ្តល់សេវា ២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន ១២កន្លែងផ្សេងៗគ្នានៅតាមទីតាំងកំណត់ដូចខាងក្រោម៖

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *