Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបំរើពលរដ្ឋ ជាពិសេសផ្តល់ការអន្តរាគមន៍ជួយពលរដ្ឋ ជំនួយសង្គមឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាបំរើពលរដ្ឋ ជាពិសេសផ្តល់ការអន្តរាគមន៍ជួយពលរដ្ឋ ជំនួយសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ស្របតាមគោលនយោបាយអាទិភាពទាំង៦ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “បញ្ហាប្រឈមជាច្រើនដែលពិភពលោក និងតំបន់ បានជួបប្រទះ បញ្ហាសង្រ្គាម បញ្ហាធម្មជាតិ បញ្ហាជំងឺផ្សេងៗកើតឡើងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ជីវភាពពលរដ្ឋ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះនៅតែបន្តយកចិត្តទុកដាក់ជួយជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ “។

សូមជំរាបថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននាពេលនេះជាគោលនយោបាយអាទិភាពទី៣របស់រាជរដ្ឋាភិបាល ។ ពោល គឺ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ នៅពេលពលរដ្ឋជួបវិបត្តិ ឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គម និងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Check Also

អគ្គនាយក ក្រុមហ៊ុន Truly Nolen International (Cambodia) បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន Garam of Nature ផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អបំផុតពី ប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *