Breaking News

ស្រុកពួក​ ខេត្ត​សៀមរាប​ត្រូវបានប្រកាស​ជាស្រុក​ អស់មីន

ខេត្តសៀមរាប÷ការប្រកាសស្រុកពួកអស់មីនថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣នេះ គឺអង្គការ HALO Trust បានបោសសម្អាត និងទទួលការគាំទ្រពីគម្រោងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ដោយមានការចូលរួមថវិកាពីប្រទេសស្វីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស អាមេរិក អៀរឡង់ និងHDR&D ។ ក្នុងនោះ អង្គការ HALO Trust បានបញ្ចប់ ការងារបោសសម្អាតមីនក្នុងស្រុកពួក ក្នុងផ្ទៃដី ៣.៥១២.៦៤៨ ម៉ែត្រក្រឡា លើផ្ទៃដីសរុប ៧.១៤៥.១៦១ ម៉ែត្រក្រឡា ដែលបានចូលរួមបោសសម្អាតដោយប្រតិបត្តិករផ្សេង ទៀត។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២.៧៩៥ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលនូវមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ប្រមាណ ៤ លានគ្រាប់ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១១ លាននាក់។ ជាមួយគ្នានោះ រាជធានី ខេត្តចំនួន ១៤ បានប្រកាសអស់មីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ រាជធានីភ្នំពេញ កណ្តាល តាកែវ កំពត ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និង មណ្ឌលគិរី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ។

ដោយឡែកសម្រាប់ខេត្តសៀមរាបក្នុងឆ្នាំ២០២៣ មានស្រុកចំនួន ២ គឺក្រុងសៀមរាប និងស្រុកក្រឡាញ់ បានប្រកាសអស់មីនកាលពីខែមករា និងស្រុកពួក ប្រកាសនៅថ្ងៃនេះ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *