Breaking News

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង លើកទី៨ នៅទីក្រុងប៉េកាំង

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូល រួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡាងឆាង(LMC)លើក ទី៨ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំងនៃសាធា រណរដ្ឋប្រជាមានិតចិន ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡាងឆាង(LMC)លើក ទី៨ ក្រោមប្រធានបទ “រួមគ្នាខិតខំធ្វើ ទំ នើបកម្ម និងបណ្តុះភាពរឹងមាំថ្មី ក្នុងការអភិវឌ្ឍអនុតំបន់” គឺជាឱកាសសម្រាប់រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ដើម្បីពិភាក្សាលម្អិត នូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងរយៈពេល៥ឆ្នាំ- (២០២៣-២០២៨)និងគំនិតផ្តួចផ្តើម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញ ទៅមក រវាងបណ្តាប្រ ទេស មេគង្គទាំង៦ក្នុងស្មារតីលើកកម្ពស់

ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ជាពិសេសនៅក្នុងកាលៈទេសៈ នៃភាពមិនច្បាស់ លាស់សកល។

លោក សុខ ចិន្តាសោភា គ្រោងនឹងមានជំនួបទ្វេភាគី ដោយឡែកពីគ្នាជាមួយ រដ្ឋ មន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌ មេគង្គ -ឡាងឆាង សម្រាប់ការអភិវឌ្ឍប្របកដោយចីរភាព នៅក្នុងតំបន់និងអន្តរជាតិ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *