ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋបានអោយអង្គភាព “ អែស អរ អិន ” ដឹងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះថា មានទីតាំងល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងក្នុងក្រុងអរិយក្សត្រ កំពុងតែបើកលេងដូចផ្សិត ជាក់ស្តែងនៅភូមិវាលធំ សង្កាត់ពាមឧកញ៉ាអ៊ុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ខណៈអាជ្ញាធរនិងសមត្ថកិច្ច មិនមានការបង្ក្រាប។
ប្រជាពលរដ្ឋបានបន្តថា ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនេះ ស្ថិតក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានការបង្ក្រាបឡើយ, ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ យ៉ាង ដែលឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលកន្លងមកបានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។
ប្រជាពលរដ្ឋ បានសូមសំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ក្រុងអរិយក្សត្រ បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ ជាច្រើនកន្លែង ដែលបើកលេងធ្វើអោយប្រជាពលរដ្ឋរស់នៅទីនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ,ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម៕SRN