Breaking News

ទំនាស់ដីផ្លូវលំចូលភូមិ១ខ្សែដោះស្រាយបញ្ចប់១០០ភាគរយដោយលោក ស៊ីវ ផេង អភិបាលស្រុកដងទង់និងមន្ត្រីជំនាញស្រុក

កំពត ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ លោកអភិបាលរងស្រុក និងមន្ត្រីជំនាញស្រុក បានអញ្ជើញចុះសម្រុះ​សម្រួលដោះស្រាយទំនាស់ដីផ្លូវលំចូលភូមិ១ខ្សែ ប្រវែង៥០០ម៉ែត្រ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន១៦គ្រួសារ ដោយបានដោះស្រាយបញ្ចប់១០០ភាគរយ។

លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានប្រាប់សារព័ត៌មាន ឲ្យដឹងថា កន្លងមកកូនប្រុសលោក ទេស ជ្រឹន មេភូមិឈ្លីតក្រោម បាន​យក​បង្គោលរបងទៅបោះបិទផ្លូវសាធារណៈតាំងពីបុរានមក ក្នុងបំណងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្រោយមកបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក៏បានដាក់ពាក្យប្តឹងមកសាលាស្រុក ដើម្បី​ជួយ​ដោះស្រាយជូនពួកគាត់ ដោយស្នើសុំឲ្យមានការបើកផ្លូវនោះឡើងវិញ។ ក្រោយពីទទួលពាក្យបណ្តឹង លោកបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះមកពិនិត្យដល់ទីតាំងជាក់ស្តែង ឃើញថា ពិតជាមានការផ្លូវលំនោះពិតមែន ប៉ុន្តែក្រោយមកមកភាគីខាងកូនលោកមេភូមិ បានយល់ព្រមធ្វើផ្លូវវាងឲ្យពលរដ្ឋធ្វើដំណើរវិញ ដោយទុកឲ្យទទឹង៣ម៉ែត្រកន្លះ ប៉ុន្តែដោយសារតែផ្លូវនោះមានទទឹងតូចពិបាកបើបររថយន្ត ទើបពួកគាត់ស្នើសុំ១ម៉ែត្របន្ថែមទៀត។

លោកអភិបាលស្រុកដងទង់ បានបន្តទៀតថា ក្រោយពីធ្វើការដោះស្រាយសម្របសម្រួសជាមួយភាគីទាំងពីរ ដោយមានលោក ទេស ជ្រឹន មេភូមិឈ្លីតក្រោម ចូលរួមទើបសម្រេចបានបញ្ចប់ទំនាស់ខាងលើ ដោយលោកមេភូមិបានយល់ព្រមបន្ថែម១ម៉ែត្រទៀត គឺទទឹង០៤ម៉ែត្រ ប្រវែង៥០០ម៉ែត្រ។

ក្នុងនោះដែរលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១០០$ និងលោក ឌុល រ៉ី អភិបាលរងស្រុក ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១០០,០០០៛ ដើម្បីទិញគ្រួសចាក់លើផ្លូវថ្មីខាងលើនេះ។

បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណលោកមេភូមិ លោកមេឃុំ និងជាពិសេសលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ខេត្តកំពត និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំជួយរកដំណោះស្រាយជូនពួកគាត់ ដោយទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា៕ ដោយ៖ សិរី នាគ

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *