កំពត៖ គេឃើញសង្វៀនជល់មាន់និងល្បែងស៊ីសងច្រើនប្រភេទដែលកំពុងដំណើរការនៅក្នុងកាស៊ីណូសុខគីមម៉េង ស្ថឹតនៅភូមិព្រែកក្រឹសជាប់ច្រកព្រំដែនកម្ពុជាវៀតណាមចំណុចទាន់ហន់បើកដំណើរការយ៉ាងគគ្រឹកគគ្រេង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគ្មានជនជាតិវៀតណាមចូលលេងល្បែងស៊ីសងនិងសង្វៀនជល់មាន់នោះទេគឺមានតែជនជាតិខ្មែរប៉ុណ្ណោះពីព្រោះព្រំដែនកម្ពុជាវៀតណាមត្រូវបានបិទដូច្នេះគ្មានជនជាតិវៀតណាមឆ្លងដែនចូលមកទឹកដីកម្ពុជាឡើយ។
សេចក្ដីរាយការណ៍មកថា សង្វៀនជល់មាន់ អាប៉ោង និងយូគី បានកំពុងបើកឱ្យជនជាតិខ្មែរចូលលេងយ៉ាងសេរីនៅក្នុងកាស៉ីណូ សុខ គឹមម៉េង ស្ថិតនៅក្នុងភូមិព្រែកក្រឹស ឃុំតន់ហន់ ស្រុកកំពង់ ត្រាច ខេត្តកំពត នៅជាប់ច្រកទ្វារព្រំដែនទ្វេភាគី កម្ពុជា-វៀតណាម តន់ហន់។បើទោះបីជាច្បាប់កំណត់មិនឱ្យបណ្ដាជនខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូក៏ដោយក្នុងរយៈពេលកន្លងមកនេះកាសុីណូសុខគឹមម៉េងនេះមានតែជនជាតិខ្មែរប៉ុណ្ណោះ។
ពលរដ្ឋក្នុងមូលដ្ឋានខាងលើលើកឡើងថា ល្បែងស៊ីសងទាំងនោះបានបង្កជាអំពើហឹង្សា និងចោរកម្មក្នុងមូលដ្ឋានរបស់ពួកគាត់ ហើយសុំឱ្យអាជ្ញាមានវិធានការលើសកម្មភាពនេះ បញ្ឈប់ការបើកដៃឱ្យជនជាតិខ្មែរចូលលេងល្បែង ដែលច្បាប់បានចែងហើយថា(មិនឱ្យខ្មែរចូលលេង)ទោះជាបនល្បែងនោះមានច្បាប់ឬគ្មានក៏ដោយ។ ពួកគាត់ព្រួយបារម្ភអំពីបញ្ហាអសន្តិសុខសង្គមជាពិសេសអំពើហិង្សាដែលតែងតែកើតឡើងនៅតាមភូមិឋានបង្កឡើងដោយល្បែងជល់មាន់នៅក្នុងសង្វៀនសុខគឹមម៉េងនេះ។
ទាក់ទងនឹងសកម្មភាពនេះនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ លោកសេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច បានប្រាប់ អ្នកសារព័ត មាន អោយដឹងថា រឿងកាស៊ីណូបើកលេងគឺមានគេច្បាប់សូមសួទៅលោកអភិបាលខេត្តកំពតទៅលោកមិនដឹងទេរួចក៏បិតទូរស័ព្ទទៅចំណែកលោកអូន ខន អភិបាលស្រុកកំពង់ត្រាចបានប្រាប់អោយដឹងដែរថា លោកបានទទួលព័ត៌មាន នេះហើយៗលោកនិងអោយមេឃុំហៅម្ចាស់កាស៊ីណូមកធ្វើការណែនាំលោកអភិបាលស្រុកបានបន្តអោយដឹងទៀតថាកន្លងមកមានខាងថ្នាក់លើដូចជាក្រសួងបានចុះមកពិនិត្យនិងណែនាំម្ចាស់កាស៊ីនេះដែតែខាងអាជ្ញាធរស្រុកមិនត្រូវបានការអញ្ជើឲ្យចូលរួមនោះទេ លោកថាកាស៊ីណូនោះបើកដំណើរបានគឺដោយសារគេសុំច្បាប់ពីថ្នាក់លើទបអាចដំណើការបានហើយអាជ្ញាធរនិងសមត្ថកិច្ចស្រុកមិនមានលត្ថភាពក្នុងហាមឃាត់ឬបង្ក្រាបបាននោះទេ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា កាស៊ីណូនោះគឺគេមានច្បាប់ដល់ភ្នាក់ងារយើងថាខ្ញុំដឹងថាមានច្បាប់ហើយបងប៉ុន្តែហេតុអ្វីបានជាអនុញាតអោយពលរដ្ឋខ្មែរចូលលេង? លោកឧត្តមសេនីយ៍ទោស្នងការខេត្តបានប្រាប់ថាចាំលោកអោយកម្លាំងចុះទៅពិនត្យហើយលោកថាជាប់រវល់ប្រជុំរួចក៏បិតទូរស័ព្ទ។ អ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោកអឹង ឆាយ អភិបាលរងខេត្តកំពតនិងជាអ្នកនាំពាក្យសាលាខេត្តកំពត លោកបានប្រាប់តាមប្រព័ន្ធតេឡេក្រាមថា សូមអរគុណហើយតែខាងសាលាខេត្តមិនមែនជាអនុវត្តច្បាប់ទេគឺវាស្ថិតទៅលើសមត្ថកិច្ចពាក់ព័ន្ធ។
ពលរដ្ឋសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពង្រឹងតួនាទី របស់ខ្លួនអោយបានខ្ជាប់ខ្ជួន ម៉ឺងមាត់ទទួលខុសត្រូវដើម្បីសុខសុវត្ថិភាព សន្តិសុខ គ្មានអំពើហិង្សា ល្បែងស៊ីសងចោរកម្ម តាមគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋា ភិបាល ៕SRN